Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ប្រវត្តិ​សាស្រ្ត​ហើយ! ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ ទីក្រុង​សេ​អ៊ួ​ល ពេលនេះ​ក្លាយជា​ទន្លេ ខណៈ​ផ្ទះ អគារ ពិសេស​រថយន្ត អណ្តែត​លិចលង់…

spot_img

ទីភ្នាក់ងារឧតុនិយមកូរ៉េ (KMA) បាននិយាយថា បរិមាណភ្លៀងធ្លាក់រហូតដល់ ១៧០ មីលីម៉ែត្រ បានវាយប្រហារតំបន់កណ្តាល រួមទាំងរដ្ឋធានីសេអ៊ូល ដែលបណ្តាលឱ្យមានទឹកជំនន់ ជន់លិចផ្ទះសម្បែង អគារ និងទ្រព្យសម្បត្តិផ្សេងៗទៀត នៅថ្ងៃទី៨ សីហា។

KMA បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅព្រឹកព្រលឹមថ្ងៃទី៨ ខែសីហា (ម៉ោងក្នុងតំបន់) នៅទូទាំងរាជធានី និងទីក្រុងកំពង់ផែ Incheon ក៏ដូចជាតំបន់ភាគខាងជើងនៃខេត្ត Gyeonggi ជុំវិញទីក្រុងសេអ៊ូល និងខេត្ត Gangwon ភាគខាងជើង។

ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី៨ ខែសីហា បង្កឲ្យមានទឹកជំនន់ និងដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន បង្ខំឱ្យប្រជាជននៅតំបន់ទំនាប ត្រូវបានជម្លៀសចេញដើម្បីសុវត្ថិភាព។ ខ្សែរថភ្លើងក្រោមដីមួយចំនួន ក៏ត្រូវផ្អាកប្រតិបត្តិការប៉ុណ្ណោះអាសន្នផងដែរ។

នៅម៉ោង ៩ យប់ (ម៉ោងក្នុងស្រុក) ហាងមួយចំនួននៅស្ថានីយ៍រថយន្តក្រុងក្នុងសង្កាត់ Gangnam រដ្ឋធានីសេអ៊ូល ត្រូវបានលិចក្នុងទឹកជន់លិច។ គ្រឿងបរិក្ខារជាច្រើននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍នៅភាគខាងត្បូងទីក្រុងសេអ៊ូល ក៏បានរាយការណ៍អំពីទឹកជំនន់ផងដែរ។

រហូតមកដល់ពេលនេះ ​មិនទាន់មានអ្នករងរបួសនោះ​ទេ ប៉ុន្តែ​ការខូចខាតទ្រព្យសម្បត្តិ​ត្រូវបានគេ​រាយការណ៍។ អាជ្ញាធរបាននិយាយថា រថយន្ត និងដីស្រែ​ជាច្រើន​បានលិចក្នុងទឹកជំនន់, ផ្លូវត្រូវបានបំផ្លាញ និងដើមឈើ​រលំនៅ​តំបន់​ដែលរងគ្រោះ​ដោយភ្លៀងធ្លាក់ខ្លាំង។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ KMA បាននិយាយថា តំបន់កណ្តាល និងភាគខាងជើងនៃខេត្ត Gyeonggi ត្រូវបានព្យាករណ៍ថានឹងនៅតែមានភ្លៀងធ្លាក់ខ្លាំង រួមជាមួយនឹងខ្យល់បក់ខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×