Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យ​ហ្នឹង​ទៀតហើ​យ! លោក​ផ្កាយ២ ឈឿន ប៊ុ​ន​ឆន ហួសចិត្ត​ខ្លាំង ទៅ​និង​មន្ទីរពេទ្យ «ម្លិះ ដង្កោ» គិតលុយ ជាង​អាយុជីវិត

spot_img

មន្ទីរព្យាបាល និងសម្ភព «ម្លិះ ដង្កោ» ដែលតែងល្បីរឿងអាស្រូវកាប់តម្លៃព្យាបាល និងគ្មានក្រមសីលធម៌ទៅលើអ្នកជំងឺ បានរងការចោទប្រកាន់កក្រើកទៀតហើយថា ជាមន្ទីរពេទ្យដ៏អមនុស្សធម៌ ដោយទុកឲ្យក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ស្លាប់គួរឲ្យអាសូរ ព្រោះតែគ្រួសារក្រីក្រ ពុំមានលទ្ធផលបង់សម្រាប់ថ្លៃព្យាបាលគ្រប់ចំនួន ៤២០ ដុល្លារ។

នេះបើតាមលោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ តាមរយៈផេកហ្វេ​សប៊ុកផ្លូវការរបស់លោក បានធ្វើការរិះគន់ធ្ងន់ៗថា បើ​ម្ចាស់មន្ទីរពេទ្យនេះ ជា​ជនជាតិខ្មែរ​១០០​ភាគរយ នោះមិនអសីលធម៌ និងមិនអាក្រក់បែបនេះ​ឡើយ។

ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុនឆន បានរៀបរាប់ទាំងក្តីឈឺចាប់បំផុតយ៉ាងដូច្នេះថា៖ ខ្ញុំថា បើម្ចាស់មន្ទីរពហុព្យាបាលនេះ ជាជនជាតិខ្មែរ១០០ភាគរយ ពួកគាត់មិនអសីលធម៌បែបនេះឡើយ។ កុមារនេះជាកូនរបស់បុគ្គលិកខ្ញុំ ហើយកុមារនេះលួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ ១៤ ឆ្នាំ ដោយសារជីវភាពគ្រួសារក្រីក្រ។

លោកបន្តថា ថ្ងៃនេះ (ទី៨ សីហា) ក្មេងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលមួយនេះ។ ម្នាក់ចំណោម២នាក់រងគ្រោះបានស្លាប់បាត់ទៅហើយ នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ ដុល្លារ។

លោកបានឲ្យដឹងថា ឳពុកក្មេងនោះជាបុគ្គលិកបើកគ្រឿងចក្រខ្ញុំ ដែលបច្ចុប្បន្នគាត់កំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លា ខេត្តព្រៃវែងដែលមិនគិតប្រាក់សូម្បីមួយរៀល។

ជាមួយទង្វើដ៏អមនុស្សធម៌នេះ លោកក៏បានចោទសួរថា ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារ សុខចិត្តទុកឱ្យក្មេងស្លាប់ឬ? ខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែខ្ញុំជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរពិតប្រាកដមិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ ។ ម្យ៉ាងខ្ញុំក៏ឆ្ងល់នឹងតម្លៃលើវិក័យប័ត្រនេះផងដែរ។

អ្នកក្រជួបទុក្ខ រង់ចាំតែស្លាប់ទៅ… នេះហើយផ្នែកមួយដំបៅនៃសង្គមយើងសព្វថ្ងៃ…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×