Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង​រថយន្ត​របស់​លោក គីម ជុង​អ៊ុន មាន​ចំណុច​មួយ​ខ្លាំង​ជាងកង​រថយន្ត​របស់​លោក​ដូណាល់ ត្រាំ​ ទៅទៀត​!

spot_img

​បើ​និយាយ​អំពី​សមត្ថភាព​ទប់ទល់​នឹង​គ្រាប់កាំភ្លើង និង​គ្រឿងផ្ទុះ អាច​មិន​ល្អ​ដូច​កង​រថយន្ត​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ទេ ប៉ុន្តែ​កង​រថយន្ត​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន មាន​ចំណុច​មួយ​ស៊ីដាច់​តែម្តង នោះ​គឺ​បង្គន់​អនាម័យ ។​

​តាម​កាសែត The Washington Post នោះ “​បន្ទប់​អនាម័យ​ចល័ត​នេះ តែង​ត្រូវបាន​គេ​នាំ​យក​រៀង​រាល់​ពេល​ដែល​លោក​គីម ធ្វើដំណើរ​ឆ្ងាយ ហើយ​បំណង​សំខាន់​នៃ​សកម្មភាព​នេះ គឺ​បង្ការ​កុំឲ្យ​ចារ​កម្មបរទេស អាច​ប្រមូល​យក​លាមក ដើម្បី​ពិនិត្យ​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​មេដឹកនាំ​កូរ៉េខាងជើង ។​

​តាម​នោះ​ទោះបីជា​ធ្វើដំណើរ​ដោយ​រថយន្ត ឬ​ប្រភេទ​យានជំនិះ​ផ្សេងទៀត​ក៏ដោយ លោក​គីម អាច​ប្រើប្រាស់​បង្គន់​ពិសេស​ផ្ទាល់​ខ្លួន​គ្រប់ពេលវេលា​។ ប្រភព​នោះ​នៅ​បាន​ប្រាប់ថា ៖ មាន​រថយន្ត​ជាច្រើន​នៅក្នុង​កង​រថយន្ត​នោះ គេ​ពិបាក​ដឹងថា មេដឹកនាំ​រូប​នេះ កំពុង​អង្គុយ​ក្នុង​រថយន្ត​ណា​មួយ ប៉ុន្តែ​ប្រាកដ​ណាស់ ក្នុងចំណោម​នោះ​មាន​រថយន្ត​មួយ​ត្រូវបាន​តម្លើង​បង្គន់​មួយ​សម្រាប់​លោក​ប៉ុណ្ណោះ ។​

spot_img
×