ជនសង្ស័យម្នាក់ឈ្មោះ Nur Kholik អាយុ ៣៤ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ស្ថិតនៅ Sidoarjo, East Java ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីត្រូវបានចោទប្រកាន់ក្នុងអំពើឃាតកម្មសម្លាប់ស្ត្រីអាយុ ៣៩ ឆ្នាំ ម្នាក់ឈ្មោះ Sunarti កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ ។
ជើងជនរងគ្រោះលេចចេញពីរណ្តៅកប់រាក់មួយ បន្ទាប់ពីឃាតករបានយកទៅកប់នៅក្នុងទីបញ្ចុះសពសាធារណៈមួយកន្លែង ហើយត្រូវបានភ្ញៀវទេសចរណ៍ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃសុក្រ ។
បន្ទាប់ពីទទួលដំណឹងនេះ អាជ្ញាធរក្នុងតំបន់បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ និងបានគាសសាកសពស្ត្រីរងគ្រោះ ដើម្បីកំណត់អត្តសញ្ញាណ ។ បន្ទាប់ពីបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ នៅទីបំផុត សមត្ថកិច្ចក៏បានឈានទៅឃាតករខាងលើនេះតែម្តង ។
ប៉ូលីសនិយាយថា ជនសង្ស័យបានសារភាពសម្លាប់ស្ត្រីរងគ្រោះពិតប្រាកដមែន ដែលជាប្រពន្ធរបស់មិត្តភក្តិខ្លួនម្នាក់ ។ យោងតាមចម្លើយសារភាព ឃាតករ និងស្ត្រីរងគ្រោះ បានលួចលាក់សាហាយស្មន់នឹងគ្នា និងបានកើតជាអំពើហិង្សា បន្ទាប់ពីនាងប្រមាថភាពជាបុរសរបស់គាត់ ដែលជាហេតុធ្វើឲ្យគាត់ផ្ទុះកំហឹង និងឈានទៅច្របាច់កសម្លាប់នាងតែម្តង ខណៈនៅក្នុងរថយន្ត ។
Kholik បានពន្យល់ថា គាត់បាននាំយកសាកសពរបស់ជនរងគ្រោះ ទៅកប់នៅក្នុងទីកន្លែងបញ្ចុះសពមួយទាំងយប់ ។ ប៉ុន្តែ ពុំនឹកស្មានថា ជើងរបស់នាងនៅតែចេញខាងក្រៅផ្នូរនោះទេ ។
ទោះជាយ៉ាងណាក៏ដោយ Kholik ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ដែលអាចប្រឈមជាប់គុកអស់មួយជីវិត ឬ ទោសប្រហារជីវិត ៕ ចន្ទី