Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! កំពុង​តែ​ឆ្ងាញ់​ៗ រថភ្លើង​មកដល់​ល្មម មានអី ម្នា​ក់ៗ​ស្រ​វេ​ស្រ​វ៉ា​ងើប​គូទ​សឹង​មិនទាន់

spot_img

ផ្លូវរថភ្លើងឆ្លងកាត់វត្តត្រពាំងឈូក ស្ថិតនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្ន បានក្លាយជាទីកន្លែងកម្សាន្តដ៏ពេញនិយម ពីសំណាក់ប្រជាពលរដ្ឋរស់នៅជុំវិញ និងបងប្អូនកម្មករកម្មារិនីរោងចក្រតែម្តង។

ពិតណាស់ ជារៀងរាល់ចុងសប្តាហ៍ គេតែងតែឃើញជាពិសេសបណ្តាយុវវ័យប្រុសស្រី ដែលធ្វើការរោងចក្រ បាននាំគ្នាមកអង្គុយញ៉ាំអីលេង និងក៏ដូចលំហែអារម្មណ៍ជាមួយខ្យល់អាកាស នៃវាលស្រែដ៏ល្វឹងល្វើយយ៉ាងពពាក់ពពូន ខណៈអ្នកលក់ដូរចំណីចំណុក ភេសជ្ជៈ ក៏ត្រូវបានរាយតៗគ្នាតាមបណ្តោយផ្លូវដែក ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកដើរលេង។

ប៉ុន្តែ អ្វីដែលធ្វើឲ្យគ្រប់គ្នា ព្រួយបារម្ភខ្លាំងនោះ គឺសុវត្ថិភាពរបស់ពួកគេ ដែលមិនគួរណា ពួកគេនាំគ្នាពួកគេនាំគ្នាទៅអង្គុយហូបនៅលើផ្លូវដែក ស្ថិតក្នុងស្ថានភាពដ៏ប្រឈមនិងគ្រោះថ្នាក់បែបនេះសោះឡើយ។

ជាក់ស្តែង ដូចក្នុងវីដេអូថ្មីមួយនេះ គឺពិតជាគួរឲ្យបុកពោះស្រៀវជំនួសជាខ្លាំង នៅពេលដែលបានឃើញក្រុមអ្នកអង្គុយហូប បានស្រវេស្រវ៉ារើតុអាហារ រត់ចេញពីលើផ្លូវដែកទាំងព្រលឹងចុងសក់ ខណៈពេលដែលរថភ្លើងកំពុងបោះពួយចូលមកដោយមិនបង្អង់ល្បឿន។

តែទោះជាយ៉ាងណា មិនបាច់ព្រួយបារម្ភអ្វីខ្លាំងនោះទេ នេះអាចជាបទពិសោធន៍របស់ពួកគេទៅហើយ ព្រោះថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការរត់គេចចេញពីគ្រោះថ្នាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×