Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ល្បី​ថា ដល់​ផ្លូវបំបែក តែ​គេ​ទើប​ឃើញ​ជិះឡាន​ជាមួយ​គ្នា​ថ្មី​ៗ​នេះ​សោះ ស្រាប់តែ​អ្នកមេម៉ាយ​រូប​ស្រស់ សេង សុ​ខ​ឃី​ម ឆ្លើយ​បញ្ជាក់​ថា…

spot_img

ចាប់តាំងពីតារាចម្រៀងនាយ ចឺម បានសាងស្នេហ៍ជាមួយអ្នកមេម៉ាយកូនមួយរូបស្រស់ស្អាត សេង សុខឃីម មក មហាជន ជាពិសេសអ្នកគាំទ្របានយល់ឃើញថា ស្នេហារបស់អ្នកទាំងពីរអាចនឹងរឹងមាំច្បាស់លាស់ហើយមើលទៅ ព្រោះថា ពួកគេតែងបង្ហាញភាពផ្អែមល្ហែមនិងគ្នាយ៉ាងស្អិតរមួតប្រៀបដូចប្តីប្រពន្ធ ជាពិសេស នាយ ចឺម តែងពោលពាក្យសរសើរសង្សាររបស់ខ្លួន តាមរយៈសារបង្ហោះសឹងឥតដាច់នៅលើបណ្តាញសង្គម។

តែទោះជាយ៉ាងណា ប្រហែលដូចជាគេធ្លាប់និយាយថា «អាចឺម សាវ៉ាណាស់» មិនខុស ឬយ៉ាងណានោះទេ ខណៈកំពុងឃើញស្វ៊ីតៗនិងគ្នាសុខៗ ស្រាប់តែធ្លាយតម្រុយដល់ផ្លូវបំបែកទៀតហើយ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ សេង សុខឃីម បានបង្ហោះសារគួរឲ្យភ្ញាក់ផ្អើលបែបនេះថា៖ «អ្នកសូប្រាយតែរឿងខូចចិត្ត អ្នកកុហកឡើងធ្លាប់ ជាទម្លាប់ខ្ញុំតែងចាប់បាន” ចប់គ្នាតាមសម្រួល ជាជម្រើសល្អបំផុត ទៅរកមនុស្សស្រីណាដែលស្អាត ស្តាប់អ្នកជាងខ្ញុំទៅ តែអ្នកមិនអាចរកបានមនុស្សស្រីដែលស្រលាញ់អ្នកជាងខ្ញុំ គិតពីអ្នកមិនដែលចង់បានអ្វីពីអ្នកគ្មានទេ…..»។ សុឃីម ក៏បានបង្ហោះសារទៀតថា៖ «កុំខឹងខ្ញុំបើខ្ញុំចាកចេញ តែគួរបន្ទោសខ្លួនឯងដែលបណ្ដោយអោយបាត់បង់មនុស្សស្រីដែលស្រលាញ់ ស្មោះត្រង់ និង អ្នកបំផុត»។

ក្រោយពីបានឃើញ សេង សុខឃីម បង្ហោះសារបែបនេះ គេក៏បានឃើញអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលទៅខមិនថា «ស្គាល់ប្រូចឺមតិចពេកហើយចែអើយ, មនុស្សប្រុសល្អមានច្រើនណាស់ ស្រលាញ់ខ្លួនឯងអោយបានច្រើន បើគេមានមនុស្សល្អក្នុងដៃហើយមិនចេះថែរក្សា កន្លែងណាគេមិនអោយតម្លៃយើង យើងដើរចេញទៅ love u idol,…»។ តែក្នុងនោះ ក៏មានអ្នកខ្លះដែលមិនជឿថាបែកគ្នា បានខមិនថា៖ «ថ្ងៃមុន ទើបតែផុសសរសើរពេញៗមាត់សោះ ថ្ងៃនេះ ធ្វើមកផុសខូចចិត្តអីណា យ៉ាប់ណាស់អ្នកល្បីស្អីតិចផុសៗ, ទើបឃើញជិះឡានជាមួយគ្នានៅកំបូលកាត់ផ្លូវជាតិលេខ4មិញសោះ អាយល!»។

ឆ្លើយតបទៅនិងខមិនខាងលើនេះ អ្នកមេម៉ាយរូបស្រស់ សេង សុខឃីម បានបញ្ជាក់យ៉ាងខ្លីថា៖ «ច្រឡំហើយមិនដឹង»។ តែទោះជាយ៉ាងណា អ្នកទាំងពីរឈានដល់ផ្លូវបំបែកមែន ឬយ៉ាងណានោះ គឺមានតែរង់ចាំតាមដានមើលបន្តទៀតប៉ុណ្ណោះ ព្រោះថា ជូនកាលអាចជាការធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដែលប្រហែលមិនខុសពីស្នេហាបំពុលបំផុតប្រចាំឆ្នាំ២០២២ ទ្រិញ ផល្លា និងជីងចក់ នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×