Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះ​ម្ល៉េះ​ទេ! រៀបការ​បាន១ថ្ងៃ កូនក្រមុំ​ស្លា-ប់ កូន​កំ​លោះ​សុី​ញ៉េ​បរិច្ចាគ​សរី​រាង្គ​ប្រពន្ធ​ទាំ​ង​រំជួលចិត្ត ដើម្បី​ធ្វើតាម​បំណង​របស់​នាង ជួយ​ជីវិត​អ្នកដទៃ

spot_img

ពិតជារឿងដ៏ឈឺចាប់ពេកហើយ សម្រាប់បុរសជាកូនកំលោះម្នាក់ ដែលគាត់ និងគ្រួសារទាំងសងខាង សឹងតែមិនអាចទទួលយកបាន ព្រោះថា រៀបការមិនបាន១ថ្ងៃផង កូនក្រមុំជាទីស្រលាញ់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែរំជួលចិត្តខ្លាំងទៀតនោះ គឺមុនពេលស្លាប់ នាងបានផ្តាំថា សូមឲ្យយកសរីរាង្គរបស់នាង ទៅបរិច្ចាគជួយសង្គ្រោះជីវិតអ្នកដទៃផងចុះ។

Zhang រស់នៅស្រុក Phu Binh (ខេត្ត Shaanxi ប្រទេសចិន) ដែលជាអ្នកចុះហត្ថលេខាលើលិខិតបញ្ជាក់បរិច្ចាគសរីរាង្គប្រពន្ធទាំងស្រក់ទឹកភ្នែក បានប្រាប់អំពីការស្លាប់ប្រពន្ធរបស់គាត់ឲ្យដឹងថា Truong បានស្លាប់កាលពីថ្ងៃទី៥ ខែសីហា ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីពួកគេរៀបការបានមួយថ្ងៃ។

Zhang ក៏បាននិយាយទាំងរំជួលចិត្តថា «សរីរាង្គរបស់ភរិយាខ្ញុំ ត្រូវបានបរិច្ចាគដល់អ្នកដទៃដែលត្រូវការ ដើម្បីជួយជីវិតរបស់ពួកគេបន្ត ធ្វើរឿងល្អៗជាគំរូដូចនេះដល់សង្គម។ ទោះបីជាខ្ញុំខូចចិត្ត ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ធូរស្រាលខ្លះដែរ។ ប្រហែលជាថ្ងៃណាមួយ នៅក្នុងទីក្រុងណាមួយ ខ្ញុំបានឃើញរូបភាពរបស់នាង»។

ការចាកចេញភ្លាមៗរបស់ Truong បានធ្វើឱ្យ Zhang និងគ្រួសារទាំងសងខាងស្ទើរតែមិនជឿ។ តែទោះបីជាយ៉ាងណា ពួកគេបានព្យាយាមបំបាត់ការឈឺចាប់របស់ពួកគេ ហើយសម្រេចចិត្តចុះហត្ថលេខាលើការបរិច្ចាគសរីរាង្គតាមការចង់បានរបស់ Truong នៅពេលនាងនៅមានជីវិត។

គេបានដឹងថា Truong ជាក្មេងស្រីដែលមានសុទិដ្ឋិនិយម ស្រលាញ់ជីវិត មានចិត្តមេត្តា និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ នាងតែងតែប្រាថ្នាចង់បានជីវិតល្អបន្ទាប់ពីរៀបការ។ ប៉ុន្តែ អ្វីដែលសោកសៅខ្លាំងបំផុតនោះ គឺត្រឹមតែមួយថ្ងៃបន្ទាប់ពីពិធីមង្គលការបានប្រព្រឹត្តទៅ Truong ស្រាប់តែកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយបានស្លាប់បាត់បង់ជីវិត បើទោះបីជាក្រុមគ្រូពេទ្យបានប្រឹងប្រែងជួយសង្គ្រោះនាងយ៉ាងណាក៏ដោយ។

គ្រួសាររបស់ Zhang បានចែករំលែកជាមួយមន្ទីរពេទ្យទីមួយកាកបាទក្រហម នៃសាកលវិទ្យាល័យ Xi’an Jiaotong ថា៖

“កាលពីមុននាងបាននិយាយជាច្រើនដងថា ប្រសិនបើថ្ងៃណាមួយមានរឿងអកុសលកើតឡើង នាងសុខចិត្តបរិច្ចាគសរីរាង្គដើម្បីជួយជីវិតអ្នកដទៃ”។

អរគុណចំពោះថ្លើម និងក្រលៀនចំនួន២ របស់ Truong ដែលបានធ្វើឲ្យមនុស្ស ៣ នាក់ ត្រូវបានសង្គ្រោះ ហើយគ្រួសារអ្នកជំងឺទាំង៣ ពិតជារំភើបត្រេកអរយ៉ាងខ្លាំង និងពោរពេញដោយជំនឿសម្រាប់ជីវិតរបស់ពួកគេម្តងទៀត។

បេះដូង​របស់នារីវ័យក្មេងរូបនេះ​ បានធ្វើឲ្យរំជូលសហគមន៍អនឡាញរបស់ចិន។ ក្នុងនោះ អ្នកនិយមលេងអ៊ីនធឺណិត​បានបញ្ចេញមតិថា៖

“មនុស្សល្អមិនអាចមានសុភមង្គលបានទេ ពេលស្លាប់ទៅ មនុស្សស្រីក៏បន្សល់ទុកនូវក្តីស្រលាញ់ និងក្តីសង្ឃឹមសម្រាប់ជីវិតជាច្រើន ទង្វើដ៏ថ្លៃថ្លានេះបានធ្វើឲ្យមនុស្សគ្រប់គ្នាចងចាំនាងជានិច្ច និងសង្ឃឹមថាកូនកំលោះនឹងបានជាសះស្បើយផ្លូវចិត្តឡើងវិញឆាប់ៗផងដែរ,…”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×