Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​ទៀត​ហើយ​កំពង់សោម! ភ្លៀង​មួយ​យប់​ទល់​ភ្លឺ ជា​លទ្ធផល ថ្ងៃនេះ១១.សីហា.២០២២ សង្កាត់​អូរ៣ គឺថា…

spot_img

ជំនន់ទឹកភ្លៀងឆ្នាំ២០២២ នេះ ពិតជាមិនធម្មតានោះទេ ដែលធ្វើឲ្យប្រទេសជាច្រើន ក្នុងនោះជាពិសេស ចិន វៀតណាម ថៃ បានកំពុងលិចលង់រួចទៅហើយ។ ចំណែកឯប្រទេសកូរ៉េខាងត្បូងវិញ ត្រូវបានចាត់ទុកថាជួបគ្រោះជំនន់ទឹកភ្លៀងជាប្រវត្តិសាស្រ្តហើយ ខណៈដែលទីក្រុងសេអ៊ូល និងតំបន់ជុំវិញ បានកំពុងលិចលង់យ៉ាងធ្ងន់ធ្ងរបំផុតដែលធ្លាប់កើតមានពីមុនមក។

ដោយឡែក សម្រាប់ប្រទេសកម្ពុជាយើងវិញ គឺក្រុងកំពង់សោម ក៏ត្រូវបានចាត់ថាទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងជាប់ជាប្រវត្តិសាស្រ្តផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង នៅពេលនេះ ក្រុងកំពង់សោម បានចាប់ផ្តើមលិចលង់ជាបណ្តើរៗដូចរាល់ឆ្នាំទៀតហើយ ជាពិសេស កាលពីយប់មិញនេះ (ថ្ងៃទី១០ សីហា) ភ្លៀងមួយយប់ទល់ភ្លឺ បានធ្វើឲ្យតំបន់មួយចំនួនក្នុងសង្កាត់៤ (អូរ៣) ត្រូវទឹកជន់លិចយ៉ាងខ្លាំងតែម្តង។

បើតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ សោម ភ័ក្រត្រា បានបង្ហោះទិដ្ឋភាពទឹកជន់លិចផ្ទះប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជម្រៅត្រឹមចង្កេះ និងសូម្បីបរិវេណហាងមួយចំនួន គឺលិចអស់ហើយ។ ជាមួយគ្នានេះផងដែរ គេក៏បានឃើញអ្នកលេងបណ្តាញដទៃទៀត បានបង្ហាញឲ្យរូបភាពរថយន្តត្រូវលិចលង់ក្នុងទឹក និងសូម្បីរលត់ម៉ាសុីនកណ្តាលទឹកទៀតផង។

តែយ៉ាងណាមិញ នៅពេលមានអ្នកចោទថា នេះជារូបភាពចាស់ កុំយកមកបំពុលសង្គម ប្រយ័ត្នប៉ូលីសហៅវាស់កម្ពស់ ស្រាប់តែគណនីខាងលើបានបញ្ជាក់ប្រាប់ទៅវិញថា រូបថ្ងៃទី១១ សីហា ២០២២ លោក! លោកទេ មិនដឹងច្បាស់ខ្លួនឯង! រីឯគណនីមួយទៀត ក៏បានបង្ហោះរូបភាពជាក់ស្តែងឲ្យមើល និងដាក់ឲ្យភ្លឺភ្នែកបែបនេះថា «នេះ​រូបចាស់មែនអី ផ្ទះ​ខ្ញុំក៏លិចដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×