រឿងរ៉ាវទាក់ទងនឹងមន្ត្រីនគរបាលម្នាក់ ប្រើអំពើហិង្សាទៅលើស្ត្រីជាគ្រូពេទ្យម្នាក់ បានក្លាយជាព័ត៌មានដ៏ក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុកតែម្តង កាលពីពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ជាមួយគ្នានោះផងដែរ ក៏មាន «តារា» ហ្វេសប៊ុកមួយចំនួន ដែលមាននិន្នាការគាំទ្រទាំងខាងស្ត្រីរងគ្រោះ ឬ ខាងភាគីមន្ត្រីនរគបាលរងការចោទប្រកាន់ ក៏បានចេញវីដេអូឃ្លីបបញ្ចេញជាទស្សនៈយល់ឃើញផ្សេងៗ ។
ប៉ុន្តែ ការទាញយកហេតុផលផ្សេងៗរបស់ពួកគាត់ ដែលហាក់គាំទ្រខាងមន្ត្រីនរគបាល ហើយស្តីបន្ទោសទៅលើស្ត្រីរងគ្រោះដែលជិះម៉ូតូបំពានច្បាប់ចរាចរណ៍ទាំងស្រុងនោះ បែរជាត្រូវរងព្រនង់រិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ។ ជាក់ស្តែង បុរសម្នាក់ដែលបានចេញវីដេអូឃ្លីប លើកឡើងគាំទ្រដល់មន្ត្រីសមត្ថកិច្ចយើងដែលខិតខំបម្រើដល់ប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងរឿងរ៉ាវខាងលើនេះ ដោយចោទប្រកាន់ថា ស្ត្រីរងគ្រោះនោះបំពានច្បាប់ចរាចរណ៍ខុសទាំងស្រុង បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកដែលគាំទ្រខាងស្ត្រីរងគ្រោះផ្ទុះកំហឹងរិះគន់ និងជេរប្រមាថកប់ៗមាត់តែម្តង ។
នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដាក់ឈ្មោះថា ឡា ត្បូងឃ្មុំ បុរសរូបនេះបានផ្តើមចំណងនៃឃ្លីបថា៖
គួររម្លឹកផងដែរថា ហេតុការណ៍ដែលមន្ត្រីនគរបាលស័ក្តិ២ ប្រើអំពើហិង្សាទះកំភ្លៀងទៅលើស្រ្តីខាងលើនេះ បានកើតឡើងនៅម៉ោងប្រហែល១១ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕