Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! មិនដឹង​អ្នកណា​ខុស​អ្នកណា​ត្រូ​វ​ទេ រថយន្ត ៧ គ្រឿង បុក​បន្តកន្ទុយ​គ្នា​ដ៏​ចម្លែក សំខាន់​សុទ្ធតែ​ស៊េរី​ទំនើប​ទៀត

spot_img

នេះពិតជារឿងដ៏ភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញរថយន្តសុទ្ធតែស៊េរីទំនើបៗចំនួន ៧ គ្រឿង បានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំៗតែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវជាតិលេខ៦A (មុខសាលាកសិកម្មព្រែកលៀប)​ ខណ្ឌជ្រោយចង្វារ​ កាលពីវេលាម៉ោងប្រមាណ ៧ យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ទាក់ទងករណីនេះ គេក៏ពុំបានដឹងពីមូលហេតុ ដែលនាំឲ្យរថយន្តស៊េរីទំនើបៗទាំង៧គ្រឿង បុកបន្តកន្ទុយគ្នាបែបនេះនោះទេ ខណៈអ្នកដំណើរឆ្លងកាត់បានត្រឹមឃើញហើយលាន់មាត់ហួសចិត្តប៉ុណ្ណោះ។

បើតាមបងប្អូនអ្នកលេងបណ្តាញសង្គម បានយល់ឃើញថា ករណីនេះ គឺអាចកើតឡើងដោយសារតែរថយន្តខាងមុខចាប់ហ្វ្រាំងប្រថុចញ៉ុច ខណៈរថយន្តមកបន្តបន្ទាប់បើកបរលឿនខ្វះការប្រុងប្រយ័ត្ន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×