មនុស្សមួយចំនួនក្នុងសង្គមឥឡូវ គឺពិបាកមើលដឹងថាជាមនុស្សល្អត្រឹមត្រូវណាស់ ព្រោះថា អ្នកខ្លះឃើញមានរូបឆោមស្រស់ស្អាត ស្លៀកពាក់ឡូយឆាយ និងចូលចិត្តបង្ហាញភាពហាយសូ តែមិននឹកស្មានថាចរិតអន់ធ្វើជាចោរ ដែលយើងគ្រប់គ្នាសូម្បីតែមិនបានគិតដល់នោះទេ។
តួយ៉ាងណា ដូចជាស្រីស្អាតនេះអុីចឹង បានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គម ជាពិសេសស្រីៗតែម្តង នាំគ្នាស្អប់ខ្ពើមជាខ្លាំង នៅពេលដែលបានដឹងថា ស្រីស្អាតរូបនេះ ដែលតាមពិតគឺជាចោរលំដាប់អ្នកហាយសូសោះ។ ហើយអ្វីដែលហួសចិត្តបំផុតនោះ គឺពុំត្រឹមលួចអ្នកដទៃប៉ុណ្ណោះទេ តែសូម្បីមិត្តភក្តិ ឬអ្នកស្គាល់គ្នាក៏មិនលើកលែងដែរ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Ah Poch កាលពីថ្ងៃទី៨ សីហា បានបើកបង្ហាញមុខចោរស្រីរូបនេះ និងសូមបងប្អូនដែលបានឃើញនៅកន្លែងណាជួយប្រាប់ផង បន្ទាប់ពីចោរស្រីលំដាប់ហាយសូរូបនេះបានចូលបន្លំលួចគ្រឿង Makeup នៅក្នុងហាងសាឡនរបស់នាង។
តែយ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយគណនីខាងលើបានបើកបង្ហាញមុខបែបនេះ ក៏ស្រាប់តែគេបានឃើញអ្នកដទៃផ្សេងទៀត បានចូលខមិនប្រាប់ឲ្យដឹងថា ចោរស្រីរូបនេះ ពុំត្រឹមលួចអុីវ៉ាន់សាឡនទេ គឺលួចរាប់ទាំងខោអាវថ្លៃៗ លុយ ខ្សែក និងសូម្បីតែទូរស័ព្ទ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ SoMaya Som បានបញ្ចេញឲ្យដឹងទាំងក្តៅក្រហាយថា «ចាំមុខមីនេះអោយច្បាស់ កុំចាញ់បោកវា មុខស្អាតតែចរិកថោកជាងឆ្កែសុីអាចម៌ទៀត ដើរលួចលុយ ដើរបោកគេ សូម្បីតែគ្រឿង mke up ក៏វាលួចដែរ ខ្សែកខ្ញុំក៏វាលួចដែរ ខ្ញុំហ៊ាននិយាយ គឺមានភស្តុតាងទាំងអស់ វាធ្វើរការនៅទីស្តីការគណៈរដ្ឋមន្ត្រី សូមបងប្អូនចំណាំមុខវាទុកផង ទូរសព្ទ័លុយក៏វាលួចដែរ ខ្ញុំទ្រំវាយូហើយមីថោកដើរតែលួចគេ»។ គណនីខាងលើនេះ បានបញ្ជាក់បន្ថែមក្នុងខមិនថា៖ «វាលួចលុយខ្សែក អាវថ្លៃ ទឹកអប់តំលៃ180$ និងរបស់ប្រេនជាច្រើនទៀត…»។
រីឯគណនីឈ្មោះ Onu Pov ក៏បានឲ្យដឹងដែរថា «ម្នាក់ស្រីហ្នឹងធ្វើចោរយូរហើយ ដើរលួចតែរបស់គេទេ មីស្រីហ្នឹងលេងថ្នាំទៀត, បងស្រីខ្ញុំ ក៏វាធ្លាប់លួចទូរសព្ទគាត់ដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










