Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្សារនាយ ចឺម បង្ហាញសញ្ញាស្នេហាកំពុងជួបរឿងប្រះឆា

spot_img

ភ្នំពេញ ៖ សង្សារតារាចម្រៀងនាយ ចឺម មួយរយៈចុងក្រោយនេះត្រូវបានគេកត់សម្គាល់ឃើញថា នាងបានបង្ហោះសារប្លែកៗជាបន្តបន្ទាប់ហាក់បង្ហាញស្នេហារបស់ពួកគេកំពុងជួបរឿងប្រះឆា និងអាចឈានដល់ផ្លូវបំបែក។
កន្លងចំណងស្នេហារវាងអ្នកមេម៉ាយកូន១ សេង សុខឃីម និងតារាចម្រៀង នាយ ចឺម តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់ ខណៈពេលស្នេហារបស់ពួកគេបានបើកចំហរមិនលាក់លៀម។

យ៉ាងណាមួយរយះចុងក្រោយនេះគេហាក់មិនសូវបានឃើញអ្នកទាំងពីរបង្ហោះរូបស្និទ្ធស្នាលជាមួយគ្នាដូចជាពេលមុនទៀតឡើយ ខណះពេលសង្សារនាយ ចឺម ក៏បានបញ្ចេញសារប្លែកៗស្តែងពីអារម្មណ៍កំពុងខូចចិត្ត។

សង្សារនាយ ចឺម គឺនាង សេង សុខឃីម បានបង្ហោះសារជាបន្តបន្ទាប់យ៉ាងដូច្នេះថា ធ្លាប់ខឹងគេ អង្គុយយំគ្រប់ពេលដែលគេទុកយើងចោល យើងព្យាយាមសួរគេ ស្រលាញ់អូនហេតុអីមិន បារម្ភ មើលថែអូនឲ្យបានល្អ គេមិនតបតែគេសប្បាយរហូត ទោះខឹង អន់ចិត្តប៉ុនណាក៏យើងតែងតែលើកលែងព្រោះយើងស្រលាញ់ណាស់ តែងតែសង្ឃឹមថាគេនិងកែប្រែដើម្បីយើងនិងអនាគត តែអត់ទេគេនៅដដែល មិនដែលគិតថាកែប្រែ ដើម្បីយើងទេ ផ្ញើជូនមនុស្សស្រីទាំងអស់ កាត់ចិត្ត។

កុំខឹងខ្ញុំបើខ្ញុំចាកចេញ តែគួរបន្ទោសខ្លួនឯងដែលបណ្ដោយអោយបាត់បង់មនុស្សស្រីដែលស្រលាញ់ ស្មោះត្រង់ និង អ្នកបំផុត ។
នាងបញ្ជាក់ថា ខ្ញុំធ្លាប់បន្តភាពស្មោះត្រង់របស់ខ្ញុំរហូត ទោះខ្ញុំទទួលមកវិញត្រឹមតែទឹកភ្នែក ក៏ខ្ញុំពេញចិត្តនិងទទួល ព្រោះខ្ញុំបានព្យាយាម លះបង់ អស់ពីសម្ថភាពហើយដើម្បីមនុស្សខ្ញុំស្រលាញ់ ទោះខ្ញុំចាកចេញក៏គ្មានអ្វីត្រូវស្តាយ។

យ៉ាងណាបើទោះបីជាតាមរយះសារដែលបានបង្ហោះពីនាង សេង សុខឃីម នាពេលនេះមិនបានបញ្ចេញអោយចំឈ្មោះ នាយ ចឺម ក៏ដោយ ប៉ុន្តែមហាជនអាចកាត់យល់ថា នាងកំពុងមានបញ្ហាស្នេហាជាមួយតារារូបនេះយ៉ាងពិតប្រាកដ ស្របពេលដែលអ្នកទាំងពីរក៏លេងបង្ហោះរូបរួមគ្នាផងនោះ។

យ៉ាងណារហូតមកទល់នាពេលនេះគេនៅមិនទាន់ឃើញ នាយ ចឺម ចេញមុខបកស្រាយជុំវិញបញ្ហានេះនៅឡលយទេ ខណៈពេលគេក៏នៅមិនទាន់ដឹងទេថា ចំណងស្នេហារបស់ពួកគេពិតជាមានបញ្ហាធ្ងន់ធ្ងរមិនអាចវិលមកផ្សះផ្សារគ្នាវិញឬយ៉ាងណា៕ រក្សាសិទ្ធិដោយ ៖សំណាងSV

spot_img
×