Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ថ៍​កំបាំង​នៅ​ពីក្រោយ​យន្ត​ហោះ Boeing 737 ដែល​ត្រូវ​បាន​គេ​បោះបង់ចោល​នៅ​កណ្តាល​វាល​នៃ​កោះ​បាលី តាមពិត​គឺ​ដោយសា​តែ…

spot_img

យន្តហោះ Boeing 737 មួយគ្រឿង​ដែលគេ​បោះបង់ចោលនៅ​កណ្តាលវាលមួយ​ស្ថិតក្នុងកោះ​បាលី​អស់រយៈពេលជាច្រើនឆ្នាំមកនេះ​ បានធ្វើ​ឱ្យមនុស្សជា​ច្រើនចង់ដឹងពីអាថ៌កំបាំងនៅ​ពីក្រោយជាខ្លាំង។

យន្តហោះដ៏ធំនេះ បានចំចតនៅលើទូលថ្មកំបោរ ក្បែរផ្លូវហាយវេ Raya Nusa Dua Selatan មិនឆ្ងាយប៉ុន្មានពីឆ្នេរ Pandawa ដែលជាមជ្ឈមណ្ឌលទេសចរណ៍នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ប៉ុន្មានឆ្នាំមកនេះ មានមនុស្សជាច្រើនបានលើកឡើងជុំវិញយន្តហោះ Boeing 737 ដែលត្រូវបានគេបោះបង់ចោលនៅកណ្តាលវាលមួយក្នុងកោះនេះ ដោយម្នាក់ៗបានងឿងឆ្ងល់ជាខ្លាំង ព្រោះមិនដឹងថា ហេតុអ្វីបានជាយន្តហោះនេះស្ថិតនៅទីនោះអស់ជាច្រើនឆ្នាំ ហើយគ្មាននរណាម្នាក់បានប្រើវាសម្រាប់គោលបំណងជាក់ស្តែងណាមួយអុីចឹង។

ប៉ុន្តែ បើតាមមនុស្សមួយចំនួន បានប្រាប់ឲ្យដឹងថា យន្តហោះ Boeing នេះ ត្រូវបានយកមកដាក់តាំងនៅទីនោះ ដោយពាណិជ្ជករអ្នកមានម្នាក់ ដើម្បីប្រែក្លាយវាទៅជាហាងអាជីវកម្មទាក់ទាញភ្ញៀវទេសចរ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែហេតុផលសេដ្ឋកិច្ច និងការខ្វះខាតដើមទុន ហាងនៅខាងក្នុងយន្តហោះមិនអាចធ្វើបានជោគជ័យទេ ហើយអ្នកជំនួញនោះក៏បានសម្រេចទុកចោលយន្តហោះនៅកណ្តាលវាលស្រែបែបនេះ បន្ទាប់ពីមិនអាចបង្កើតហាងដែលគួរឱ្យចាប់អារម្មណ៍ដូចការគ្រោងទុកពីដំបូង។

យោងតាមអ្នកស្រុក យន្តហោះនេះ បានស្ថិតនៅទីនោះតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។ បច្ចុប្បន្ននេះ កន្លែងនេះបានក្លាយជាកន្លែងទេសចរណ៍មួយ នៅកោះបាលី។ ពេលនេះ​យន្តហោះនេះ​ ត្រូវបានគេ​លាបពណ៌ស ដោយមិនមានកំណត់អត្តសញ្ញាណ ឬ​សម្គាល់អ្វីឡើយ។

នេះមិនមែនជាយន្តហោះ “ចូលនិវត្តន៍” តែមួយគត់ដែលបង្ហាញខ្លួននៅលើកោះនោះទេ។ តែនៅជាប់ហាង Dunkin Donuts ដែលនៅជិតនោះ ក៏មានជាយន្តហោះមួយទៀតដែលគេបោះបង់ចោល ដើម្បីទាក់ទាញអ្នកទេសចរឱ្យថតរូបផងដែរ។

គេបានឲ្យដឹងថា វា​ជា​យន្តហោះ​ចាស់​គ្មានម៉ាស៊ីន ដែលគ្រោងនឹងប្រើ​ជា​ផ្ទះ ប៉ុន្តែ​ក្រោយមក​គម្រោងនេះ​មិនត្រូវបានបញ្ចប់ដោយជោគជ័យ​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×