Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ឹម… ពិបាក​ណាស់! ព្រោះតែ​ធ្លាប់​សម្តែង​តាម​គ្រូ​ជោ​គ​ជ័​យ សៀវ សុផល បើ​ទោះជា​ពេលនេះ ខ្ញុង ជួប​ទុក្ខ ប្តី​ប្រកា-ច់​ខ្វែង​ខ្វ-ល់ ក៏​គេ​មិន​ជឿ!

កាលពីល្ងាចមិញនេះ (ថ្ងៃទី១១ សីហា) មហាជនជាច្រើននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ខណៈបានឃើញវីដេអូត្រូវបានចែករំលែកព្រោងព្រាត ទាក់ទងករណីអតីតារាកំប្លែងអ្នកនាង ខ្ញុង បានស្រែកស្ទើរគាំង ខណៈកំពុងឡាយលក់ផ្អក ត្រីងៀត សុខៗ ស្រាប់តែប្តីលោក កៃដ វៀចមាត់វៀច.ក ប្រកាច់ធ្លាក់ពីកៅអីភ្លាមៗតែម្តង។

បន្ទាប់ពីបានបញ្ជួនស្វាមី ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត អ្នកនាងខ្ញុង បានបង្ហោះសារថា “សូមបុណ្យដែលខ្ញុំធ្លាប់សាងជួយប្តីខ្ញុំកុំអោយដល់ថ្នាក់វះកាត់ខួរក្បាលអី លោកអើយលោកអាណិតដល់គ្រួសារខ្ញុំផង”។

ប៉ុន្តែ ស្របពេលដែលអ្នកនាង ខ្ញុង កំពុងកើតទុក្ខមួយនេះ ក៏ស្រាប់តែមានមនុស្សមួយចំនួន បានសើចចំអក និងថែមទាំងរិះគន់ចោទឡើងថា ខ្ញុង និងប្តី នាំគ្នាបង្កើតសាច់រឿងសម្តែងថ្មី ដើម្បីទាក់ទាញក្តីអាណិតពីមហាជនឲ្យជួយដូចមុនប៉ុណ្ណោះ ព្រោះតែកាលពីពេលកន្លងមក ខ្ញុង ធ្លាប់បានសម្តែងធ្វើជាទៅទ្រហ៊ោយំ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ជុំវិញរឿងអះអាងថាខ្លួនកំពុងជំពាក់បំណុលគេជុំវិញទិសជាង ៥៧ ម៉ឺនដុល្លារ ដោយធ្វើតាមគ្រូជោគជ័យ សៀវ សុផល ដើម្បីទាក់ទាញក្តីអាណិតអាសូរ រហូតមហាជនជាច្រើនបានឧបត្ថម្ភម្នាក់ 1$, 2$ តាមកុង ABA បានប្រាក់ជាង ៥ ម៉ឺនដុល្លារ ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។

តែទោះជាយ៉ាងណា ក្រោយឃើញគេនាំគ្នារិះគន់ថាខ្លួនសម្តែងបែបនេះ ស្រាប់តែអ្នកនាងខ្ញុង បានឆ្លើយតបផាំងៗបែបនេះថា៖ «ហេតុអីមនុស្សមួយចំនួនចូលចិត្តជាន់ សើចចំអក គិតអគតិ មកលើគ្រួសារខ្ញុំម្លេះ ខ្ញុំមិនថោកទាបយកជីវិតគ្រួសារខ្ញុំទៅលេងសើចឡើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×