Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កៃដរ ស្វាមីរបស់តារាកំប្លែង នាង ខ្ញុង មានអាការ:រឹងថ្គាម ដោយសារមូលហេតុ ៣ យ៉ាងណា

spot_img

ភ្នំពេញ ៖ បើតាមមិត្តភក្តិជិតស្និតជាមួយស្វាមីនាង ខ្ញុង គឺនាយ កៃដ បានបញ្ជាក់ថា មូលហេតុចំនួន៣ដែលនាំឲ្យនាយ មានអាការ:រឹងថ្គាម និងដៃជើងភ្លាម ក្នុងពេលកំពុងឡៃលក់ផលិតផលតាមអនឡាញ។
អាចារ្យធំដែលបានបង្ហោះវីដេអូនាយ កៃដ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបានឲ្យដឹងថា នាយ កៃដរ បានមានបញ្ហាខ្វះកាស់ស្យូម ជាតិខ្វះ និងលើសឈាម ជាហេតុធ្វើឲ្យលោកមានអាការ:រឹងថ្គាម និងដៃជើងមិនអាចនិយាយបាន។

យ៉ាងណានាពេលនេះស្ថានភាពរបស់នាយ កៃដរ បានវិលមកល្អប្រសើរបន្តិចហើយ បន្ទាប់ពីនាយត្រូវបានក្រុមគ្រួសារ ដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
នាយ កៃដរ ស្វាមីតារាកំប្លែងនាង ខ្ញុង បានជួបអាការ:មិនស្រួលដោយរឹងថ្គាម គាំងនិយាយលេងចេញ ក្នុងពេលដែលអ្នកទាំងពីរកំពុងlive លក់ផលិតផលតាមអនឡាញកាលពីយប់មិញ។

មហាជន ជាពិសេសអ្នកដែលបានចូលមើលនាង ខ្ញុង និងស្វាមី កំពុងLive នោះបានសម្តែងការភ្ញាក់ផ្អើល និងបង្ហាញក្តីរន្ធត់យ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញស្វាមីនាង ខ្ញុង ស្រាប់រឹងដៃរឹងជើង និងថ្គាមនិយាយលេងកើត និងបានដួលភ្លាមៗ។
គេនៅមិនដឹងទេថា អាការ:របស់នាយ កៃដរ ស្វាមីនាងខ្ញុង នាពេលនេះបណ្តាលមកពីអ្វីឡើយ ខណៈពេលកន្លងមកលោកក៏មិនដែលបានបង្ហាញសញ្ញាឈឺអ្វីនោះឡើយ។

យ៉ាងណាភ្លាមៗនោះអ្នកនាង ខ្ញុង បានបញ្ជូនស្វាមីទៅកាន់មន្ទីរពេទ្យធ្វើការសង្គ្រោះ ខណៈពេលនាងបានយំស្រែកដោយក្តីរន្ធត់ មិនអាចជួយអ្វីបានក្រៅតែពីបន់ស្រន់ឲ្យទេវតាជួយស្វាមីប៉ុណ្ណោះ។
ក្រោយហេតុការនេះមហាជនបាននាំគ្នាសម្តែងក្តីបារម្ភ និងសាកសួរពីស្ថានភាពរបស់នាយ កៃដរ នាពេលនេះជាហូរហែ ប៉ុន្តែអ្នកនាង ខ្ញុង មិនបានឆ្លើយតបឡើយ។

ទោះជាយ៉ាងណា នៅព្រឹកថ្ងៃនេះអ្នកនាង ខ្ញុង បានបញ្ចេញសារបង្ហាញស្ថានភាពស្វាមីនាពេលនេះថា ឥឡូវប្តីខ្ញុំចេញពីរសង្គ្រោះបន្ទាន់ហើយ អរគុណសម្រាប់ការបារម្ភនឹងសួរសុខទុក្ខ ព័ត៌មានលំអិតខ្ញុំនឹងប្រាប់ពេលក្រោយទៀតលូវគាត់នៅកាល់ម៉ែត រង់ចាំលិទ្ធផលស្គែនខួរក្បាលម្តងទៀតសិន។

យ៉ាងណាបើតាមការបញ្ជាក់សារចុងក្រោយរបស់អ្នកនាង ខ្ញុង ស្ថានភាពជំងឺស្វាមីរបស់នាងនាពេលកំពុងតែស្ថិតក្នុងការព្រួយបារម្ភនៅឡើយ ដោយសារនាងភ័យខ្លាចអាចមានការវះកាត់ខួរក្បាល ខណៈពេលដែលនាងបានបន់ស្រន់មិនឲ្យមានរឿងនេះកើតឡើងឡើយ។
មហាជន ជមិត្តភក្តិទាំងក្នុងនិងក្រៅសិសិល្បៈបានចូលរួមជូនពរអោយស្វាមីនាង ខ្ញុង បានឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញអាចឆាប់បានត្រឡប់ទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×