Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ ចែកគ្នាដឹង៖ កូនកំលោះមហាសាមញ្ញ ពាក់អាវយឺត-ខោខ្លី-ស្បែកជើងផ្ទាត់ ចូលពិធីមង្គលការ

spot_img

ងាយៗ មិនចាំបាច់អីច្រើន!! កូនកំលោះមហាសាមញ្ញ តែងខ្លួនងាយៗ ពាក់អាវយឺតដៃខ្លី ជំនួសអាវធំ ឈុតសកល ថែមទាំងពាក់ស្បែកជើងផ្ទាត់ទៀត ខណៈដែលកូនក្រមុំវិញ តែងខ្លួនគ្រប់គ្រឿង…។

ប្រហែលជាពិធីមង្គលការមួយ ដែលកូនកំលោះ ធ្វើខ្លួនសែនមហាងាយៗបំផុត ព្រោះបើសិនជាកូនកំលោះដទៃវិញ ប្រហែលជាដើរចូលពិធីមួយនេះ ដោយឈុតសកល បែបគ្រប់គ្រឿងយ៉ាងសង្ហាមិនខាន តែសម្រាប់ “Nfasis” ដែលជាអ្នកចម្រៀង រ៉េបភើរ ជនជាតិដូមីនីកាំង វ័យ ៣៣ឆ្នាំម្នាក់នេះវិញ វាខុសប្លែកពីអ្នកដទៃ ព្រោះនៅថ្ងៃអាពាហ៍ពិពាហ៍របស់គេ គេពាក់តែអាវយឺតដៃខ្លីពណ៌ស ដែលស្ដើង រហូតមើលឃើញអាវយឺតវៀលក្លៀកខាងក្នុង ស្លៀកខោខូវប៊យពណ៌ស្លេកជើងខ្លី និងពាក់ស្បែកជើងផ្ទាត់ទៀតផង!។

អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺ បើសិនទាំងកូនកំលោះ និងកូនក្រមុំតែងខ្លួនរបៀបដូចគ្នានោះ អ្នកបានឃើញទាំងឡាយ ប្រហែលជាមិនសូវអីប៉ុន្មានទេ តែនេះ វាមិនមែនអ៊ីចឹងទេ ព្រោះខណៈដែលកូនកំលោះតែងខ្លួនបែបសប្បាយៗ ងាយៗនោះ កូនក្រមុំបែរជាតុបតែងខ្លួនបែបគ្រប់គ្រឿង ស្រស់ស្អាត និងល្អឥតខ្ចោះ ហើយកូនស្រីទាំង២ របស់ពួកគេក៏ដូចគ្នាដែរ ស្លៀកឈុតពណ៌ស គួរឱ្យស្រឡាញ់ ប្រៀបដូចជាម្ចាស់ក្សត្រី ត្រៀមជាស្រេច សម្រាប់ការបំពេញតួនាទី ជាអ្នកកំដរកូនក្រមុំ។ ពោលគឺ អ្នកចូលរួមក្នុងពិធីនេះទាំងអស់ សុទ្ធតែតែងខ្លួន បែបគ្រប់គ្រឿងយ៉ាងស្អាតសង្ហាគ្រប់គ្នា លើកលែងតែកូនកំលោះម្នាក់គត់។

ក្រៅពីការតែងខ្លួនរបស់កូនកំលោះ Nfasis ធ្វើឱ្យជំពប់ភ្នែកអ្នកដែលបានឃើញហើយនោះ ការបង្ហាញទឹកមុខដ៏សែនរាបស្មើធម្មតារបស់គេ វាធ្វើឱ្យអ្នកដែលបានឃើញទាំងប៉ុន្មាន អត់មិនគិតមិនបានឡើយថា តើគេពេញចិត្ត ឬមានសេចក្ដីសុខចំពោះពិធីមង្គលការក្នុងគ្រា ដែរឬអត់ហ្ន៎?…

ចំណែកបណ្ដាអ្នកគាំទ្ររបស់កូនកំលោះ Nfasis វិញ មិនបានមានអារម្មណ៍ចម្លែកចិត្ត ចំពោះរឿងនេះប៉ុន្មានឡើយ ព្រោះបើសិនបានតាមដានអ៊ីនស្តាក្រាម ឬបណ្ដាញសង្គមផ្សេងៗទៀតរបស់ Nfasis ហើយនោះ នឹងបានដឹងថា ស្ទីលការតុបតែងខ្លួនរបស់គេ វាតែងតែបែបហ្នឹងស្រាប់ទៅហើយ ទាំងក្នុងជីវិតប្រចាំថ្ងៃ និងក្នុង MV របស់គេ។

យ៉ាងណាក្ដី អ្នកលេងអ៊ីនធើណិតជាច្រើន នៅតែរិះគន់ពីការតុបតែងខ្លួនរបស់កូនកំលោះ Nfasis ដែរ ដោយភាគច្រើនយល់ឃើញថា ថ្ងៃមង្គលការ គឺជាថ្ងៃដ៏សំខាន់មួយ របស់ទាំងកូនកំលោះ និងកូនក្រមុំ ដូច្នេះគេគួរតែតែងខ្លួន ផ្ដល់កិត្តិយសដល់អ្នកឯទៀតខ្លាំងជាងនេះ…តែអ្នកខ្លះ យល់ថា ចង់តែងខ្លួនរបៀបណា ក៏តែងទៅ រឿងសំខាន់បំផុត គឺសេចក្ដីស្រឡាញ់ ដែលទាំង ២នាក់ មានឱ្យគ្នាទៅវិញទៅមក មិនមែនវត្ថុខាងក្រៅ ឬគ្រឿងតុបតែងកាយ ដែលពួកគេស្លៀកនោះទេ។

ការពិតទៅ ពិធីមង្គលការរបស់គេទាំង២ ត្រូវបានរៀបចំឡើង កាលពីអំឡុងចុងឆ្នាំកន្លងទៅ តែទើបនឹងមកល្បីល្បាញ ឱ្យអ្នកលេងអ៊ីនធើណិតទាំងឡាយរិះគន់ ដោយសារតែកំលោះ Nfasis យើង បានផូស្តរូបថតទាំងនោះនៅក្នុងផេចហ្វេសប៊ុក កាលពីពេលថ្មីៗ ទើបធ្វើឱ្យអ្នកបានឃើញទាំងឡាយ នាំគ្នាស៊ែរ ចែករំលែកតគ្នាយ៉ាងច្រើន ដែលពេលនេះ ជីវិតអាពាហ៍ពិពាហ៍របស់ Nfasis និងភរិយា កំពុងតែផ្អែមល្ហែមជាទីបំផុត និងកំពុងមានទារកតូច ១ទៀត ជាខ្សែចំណងមាស ចងបេះដូងអ្នកទាំង២ ទៀតផង៕

spot_img
×