Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​កោះហៅ​ប្រពន្ធ-កូន មក​ប្រជុំ​បែងចែក​ទ្រព្យសម្បត្​តិ មុន​ចូលបន្ទប់​សង្គ្រោះ​បន្ទា​ន់ ពេលនេះ លោក​ឧកញ៉ា ម៉ុង ប្ញទ្ធី បាន​ប្រាប់​ពី​ស្ថានភាព​ជំងឺ​ថា…

spot_img

កាលពីពេលថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញលោកឧកញ៉ា ម៉ុង ឬទ្ធី បានកោះហៅប្រពន្ធ-កូនៗ មកប្រជុំបែងចែកទ្រព្យសម្បត្តិអោយហើយ ដោយសារតែស្ថានភាពជំងឺរបស់លោកត្រូវការទាមទារការវះកាត់ជាបន្ទាន់ ព្រោះថាអ្វីៗនៅពេលខាងមុខ ពោលគឺជីវិតមនុស្សយើងម្នាក់ៗមិនអាចមើលដឹងថាយ៉ាងម៉េចយ៉ាងម៉ានោះទេ។

នេះបើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានរៀបរាប់ឲ្យដឹងថា នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា​ និងកូនៗ ព្រមទាំង​មាន​មេធាវី​ចូលរួម​ដឹងឮ​ផងដែរ។

– បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែខ្លួនខ្ញុំផ្ទាល់បានសង្កេតឃើញថា​ អ្នកមានទ្រព្យសម្បត្តិកាលពីជំនាន់មុននិងសម័យបច្ចុប្បន្នមួយចំនួន មិនបានគិតគូរចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន មុនពេលលាចាកលោកនេះទៅនោះទេ​ ដោយបន្សល់ទុកអោយកូនៗដែលជាទាយាទដែលត្រូវទទួលមរតកពីឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ដណ្ដើមយកទ្រព្យ ប្ដឹងផ្ដល់គ្នាឡើងតុលាការ ពេលខ្លះតាមធ្វើឃាត កាប់សម្លាប់គ្នាក៏មានដែ​ ដោយសារតែទ្រព្យសម្បត្តិដែលជា​កេរ្តិ៍មរតក​របស់ឪពុកម្ដាយ មិនមានការចាត់ចែងធ្វើ​ប្រទានកម្ម​ឱ្យបានច្បាស់លាស់ជាមុន។

– ម៉្យាងទៀត ដោយសារស្ថានភាពជំងឺរបស់ខ្ញុំនាពេលនេះ លោកវេជ្ជបណ្ឌិតតម្រូវឱ្យទៅធ្វើការវះកាត់នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថា លទ្ធផលនៃការវះកាត់នេះ ទទួលបានជោគជ័យ ១០០% ដែរឬយ៉ាងណានោះទេ ដូច្នេះហើយ ទើបតម្រូវឱ្យរូបខ្ញុំកោះហៅ​ប្រពន្ធ​​ និងកូនៗមកប្រជុំ​ដើម្បី​ធ្វើប្រទានកម្ម​នេះអោយហេីយ​ បើសិនណាជាមានគ្រោះចង្រៃអ្វីមួយកើតឡើងដោយចៃដន្យនោះ ថ្ងៃនេះ​ខ្ញុំត្រូវតែរៀបចំគិតគូរចាត់ចែងត្រួសត្រាយ​ផ្លូវសម្រាប់អោយ​ពួកគាត់ដើរ​ឱ្យហើយ​ គឺតាមរយៈប្រទានកម្មនូវទ្រព្យសម្បត្តិរបស់ខ្ញុំនិងប្រពន្ធដែលមាន​ ។

– បើតាមគំនិតយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ បុគ្គលគ្រប់រូបដែលមានទ្រពសម្បត្តិតិចក្តី ច្រើនក្តី គួរតែធ្វើប្រទានកម្ម ឬមរតកសាសន៍ ដោយមានចាស់ទុំជិតខាង អាជ្ញាធរមូលដ្ឋាន ឬមេធាវី មកធ្វើជាសាក្សីដឹងឮ ដើម្បីបញ្ជៀសកុំឱ្យមានជម្លោះក្នុងគ្រួសារ​ ទៅថ្ងៃ​ក្រោយពេលដែលយើងទទួលមរណភាព​ ដោយចៃដន្យពេលណាមួយ​ ។

– បុគ្គលដែលអាចហានលះបង់​ ធ្វើប្រទានកម្ម​ ឬ​មរតកសាស៍នេះបាន ទាល់តែ​បុគ្គលទាំងឡាយនោះ​យក​ព្រះ​ធម៌ ៣ប្រការ​មកគោរព​ប្រតិបត្តិ​តាម​នោះគឺ​ ១​ នាមរូបំ​អនិច្ចំ​ មានរូបមិនទៀង​ ២​នាមរូបំទុក្ខំ​ មានរូបមាន​ទុក្ខ​ ៣​ នាមរូបំ​អនត្តា​ មាន​រូប​មិនមែន​ជារបស់យើងទេ។

– ខ្លួនយើង​និង​ទ្រព្យសម្បត្តិ​ពិតជា​មិនមែនជា​របស់យេីងទេ​ នៅពេលដៃយើង​មិនទាន់​ជាប់​ស៊ីរ៉ូម​ ត្រូវ​ខិតខំ​ធ្វើបុណ្យ​ដាក់ទាន​​អោយបានច្រេីន​ នៅសល់​ប៉ុន្មាន​ធ្វើប្រទានកម្ម​អោយកូនៗ​អោយហើយទៅ។

ដោយឡែកនៅថ្ងៃនេះ (ទី១៣ ខែសីហា ឆ្នាំ២០២២) បន្ទាប់ទទួលការវះកាត់ជោគជ័យ លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានបង្ហោះសារឲ្យបងប្អូនអ្នកគាំទ្រ បានដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជូនដំណឹងដល់ប្រីយមិត្ត​យេីងមេត្តា​ជ្រាបថា​ ក្រោយពីបានចូលបន្ទប់សង្គ្រោះ​បន្ទាន់សន្លប់រយៈពេល​៣ម៉ោង​ ដោយលោកវិជ្ជបណ្ឌិត​លីម​ដាក់រុឺស័រចំនួន​៣ចូលទៅក្នុងសរសៃឈាមបេះដូង​ដោយជោគជ័យរួចរាល់ហេីយ​ ព្រឹកនេះវេលាម៉ោង​១០ លោកគ្រូពេទ្យនឹងអនុញ្ញាតអោយចេញពីមន្ទីពេទ្យហេីយ​»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×