រូបភាព១សន្លឹកដែលបានបង្ហាញឲ្យឃើញតម្រួតថៃ បានចុះឃាត់ខ្លួនពលករខ្មែរម្នាក់ ដែលលក់ដូរផ្លែឈើ និងការ៉េម តាមរទេះ ដោយចោទថាជាការងារខុសច្បាប់ដែលរដ្ឋាភិបាលត្រូវហាមឃាត់ បង្កឲ្យប្រជាជនខ្មែរជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ។
ការចុះហាមឃាត់នេះ គឺអនុវត្តទៅតាមច្បាប់ថ្មីរបស់ប្រទេសថៃ ដែលហាមពលករបរទេសមិនឲ្យលក់ដូរ ព្រោះជាមុខរបរសម្រាប់តែប្រជាជនថៃប៉ុណ្ណោះ ហើយប្រសិនបើជនជាតិផ្សេងណាមកបំពានច្បាប់នេះ នោះនឹងត្រូវចោទថាដណ្តើមការងាររបស់ជនជាតិថៃតែម្តង ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Voeurm Sroeuy បានបង្ហោះព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍នេះ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ឲ្យដឹងយ៉ាងដូច្នេះថា៖
(ប៉ូលីសខេត្តផាត់តាយ៉ា ចុះចាប់ពលករខ្មែរដែលលក់ដូរផ្លែឈើ និងការ៉េម តាមរទេះ ព្រោះជាការងារខុសច្បាប់ដែលរដ្ឋាភិបាលបានហាម )
*ច្បាប់ថ្មីរបស់ប្រទេសថៃគឺ ហាមពលករបរទេសមិនអោយលក់ដូរ ព្រោះជាមុខរបរសម្រាប់តែជនជាតិថៃប៉ុណ្ណោះ ហើយគេចោទថាយើងដណ្តើមកាងាររបស់ជនជាតិគេ យើងជាពលករគឺយើងអាចមកធ្វើការណាដែលគេបានកំណត់អោយប៉ុណ្ណោះ។