Sunday, June 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រត់ចែកជើងគ្នា ពេលម៉ូតូកង់៣មួយគ្រឿង កំពុងតែបើកបរ ស្រាប់តែឆេះ

spot_img

ភ្នំពេញ ៖ ផ្អើលរត់ចែកជើងគ្នាទាំងអ្នកដំណើរទាំងអ្នកលក់គ្រឿងបន្លាស់ម៉ូតូ ខណ:មានម៉ូតូកង់៣មួយគ្រឿង បានឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចមុខផ្សារហេងលី ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់៣ខាងលើ បើកដឹកសម្ភារ:និងអ្នករួមដំណើរ នៅលើម៉ូតូកង់៣ផងដែរ ដែលធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើ អ្នកបើកបរបម្រុងបត់ឆ្វេង ស្រាប់តែរបូតទុយោសាំងហូរធ្លាក់ទៅលើខ្សែប៊ូស៊ី បណ្តាលឲ្យឆាបឆេះម៉ូតូកង់៣ខាងលើ​ និងសម្ភារ:ហ្មត់ខ្ទេចគ្មានសល់ ចំណែកអ្នកបើកបរ និងអ្នករួមដំណើរ នាំគ្នាលោតចុះរត់ចែកជើងគ្នាព្រាត។

ក្រោយពេលភ្លើងរលត់ទៅវិញទាំងស្រុង អ្នកបើកបរនិងអ្នករួមដំណើរ ប្រញាប់ប្រញាល់នាំគ្នារួសរាន់ រុញម៉ូតូកង់៣ចេញពីកន្លែងកើតហេតុ យកទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×