Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាច​ជ្រើស​ប្តី​បាន ទីផ្សារ​កូនកំលោះ​នៅ​ឥណ្ឌា កំពុង​រង់ចាំ តម្លៃ​មាន​តាម​ហាងឆេង…

spot_img

អស់រយៈពេលជាង ៧០០ ឆ្នាំមកហើយ រដ្ឋ Bihar របស់ឥណ្ឌា បាននិងកំពុងរៀបចំទីផ្សារកូនកំលោះពិសេសមួយ ដែលស្ត្រី និងក្រុមគ្រួសាររបស់ពួកគេ អាចមកទិញ «ទំនិញ» ធ្វើជាស្វាមីបាន។

ជារៀងរាល់ឆ្នាំ បុរសរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្រោមដើមឈើ Pipal ក្នុងតំបន់ផ្សារនៃស្រុក Madhubani រដ្ឋ Bihar ប្រទេសឥណ្ឌា ហើយរង់ចាំត្រូវបានជ្រើសរើសដោយកូនក្រមុំនាពេលអនាគត។ ទីផ្សារកូនកំលោះនេះដែលមានរយៈពេល ៩ ថ្ងៃ ហៅថា Saurath Mela ឬ Sabhagachhi ត្រូវបានផ្តួតផ្តើមគំនិតឡើងដោយ Raja Hari Singh នៃរាជវង្ស Karnat អស់រយៈពេលជាង ៧ សតវត្សមកហើយ ដើម្បីធ្វើឱ្យស្ត្រីមានភាពងាយស្រួលក្នុងការស្វែងរកប្តីត្រឹមត្រូវ ពីក្រុមបុរសចម្រុះ។ កូនកំលោះនីមួយៗមានតម្លៃអាស្រ័យលើសមត្ថភាពរបស់ពួកគេ រួមទាំងលក្ខណៈសម្បត្តិអប់រំ និងប្រវត្តិគ្រួសារ។

ការជ្រើសរើសដៃគូជីវិតសម្រាប់ស្រ្តីបែបនេះ វាស្តាប់ទៅដូចជាឆ្កួត ជាពិសេសនៅសម័យនេះតែម្តង ប៉ុន្តែវាជាទំនៀមទម្លាប់ដែលស្ត្រី Maithili មួយចំនួននៅ Bihar។ អមដោយក្រុមគ្រួសាររបស់ពួកគេ ស្រ្តីនឹងគេរកមើល «ការផ្តល់ជូន» ដែលមានភស្តុតាងដូចជាសំបុត្រកំណើត និងសំបុត្រសាលា ហើយប្រសិនបើពួកគេរកឃើញនរណាម្នាក់ដែលពួកគេចូលចិត្ត ហើយពួកគេអាចមានលទ្ធភាព ពួកគេចាប់ផ្តើមពិភាក្សាលម្អិត ដើម្បីជ្រើសរើសធ្វើជាប្តី។

ថ្មីៗនេះ Al Jazeera បានចងក្រងឯកសារអំពីទីផ្សារកូនកំលោះប្រពៃណីរបស់ Bihar ដោយរាយការណ៍ថា វិស្វករ វេជ្ជបណ្ឌិត និងបុគ្គលិករដ្ឋាភិបាល ត្រូវបានស្វែងរកច្រើនជាងគេ ដោយយុវវ័យមានប្រជាប្រិយភាពបំផុត។ ទោះបីជាថ្លៃបណ្ណាការ គឺខុសច្បាប់ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា ហើយទីផ្សារកូនកំលោះកំពុងត្រូវបានជំរុញលុបបំបាត់ថ្លៃបណ្ណាការក៏ដោយ ប៉ុន្តែវានៅតែជាទម្លាប់សម្រាប់និស្សិតបរិញ្ញាបត្រវ័យក្មេងៗដែលមានសិទ្ធិទាមទារថ្លៃបណ្ណាការយ៉ាងច្រើន ពីគ្រួសារកូនក្រមុំ។

ទោះបីជាទីផ្សារកូនកំលោះនៃ Bihar មិនសូវពេញនិយមដូចកាលពីប៉ុន្មានទសវត្សរ៍មុនក៏ដោយ តែដោយសារតែការជម្រើសងាយស្រួល ដូចជាកម្មវិធីណាត់ជួបតាមអ៊ីនធឺណិត គឺនៅតែទាក់ទាញនិស្សិតបរិញ្ញាបត្ររាប់ពាន់នាក់ ដែលអ្នកខ្លះធ្វើដំណើររាប់រយគីឡូម៉ែត្រក្នុងក្តីសង្ឃឹម នៃការជ្រើសរើស។

អ្វីគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺក្រៅពីទីផ្សារកូនកំលោះ នៅប្រទេសឥណ្ឌា ក៏មានទីផ្សារកូនក្រមុំផងដែរ នៅ Haudati ដោយកូនក្រមុំអាចរកបានក្នុងតម្លៃផ្សេងៗគ្នា អាស្រ័យទៅលើរូបលក្ខណៈសម្បត្តិ និងជំនាញកិច្ចការផ្ទះរបស់ពួកគេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×