សេអ៊ូល -កូរ៉េខាងត្បូង ៖ ក្រុងសេឆូនៃរដ្ឋធានីសេអ៊ូលគាំទ្រ ជម្រុញចលនាភូមិថ្មីនៅខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា។ លោកស្រី លី យ៉ុងហាន់ អភិបាលក្រុងសេឆូ( SeoCho city) ជម្រាបប្រតីភូខេត្តបន្ទាយមានជ័យនាសាលាក្រុងថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៧ថា ៖ តំបន់នៃក្រុងនេះស្ថិតនៅកណ្តាលរដ្ឋធានីសេអ៊ូលតែម្តង ហើយជាសង្កាត់លូតលាស់ខ្លាំងលើ់គ្រប់វិស័យរួមទាំងអគារសេវាកម្ម អាជីវកម្មនិងផ្ទះពលរដ្ឋដ៏កកកុញ ។
ប៉ុន្តែ រដ្ឋបាលក្រុងក៏នៅតែយកចិត្តទុកដាក់និងដោះស្រាយបញ្ហាបរិស្ថាន អនាម័យ កិច្ចការអភិរក្សដូចជាមានតំបន់ដាំឈើ ផ្កា ស្មៅបៃតងនិងពណ៍ចម្រុះ។ ការលើកទឹកចិត្ត គាំពារពលរដ្ឋអោយមានមុខរបរគ្រប់សព្វ ចម្រុះ និងមានផលចំណូលខ្ពស់។និងក៏ទទួលបានសេវាល្អរហ័សលើគ្រប់វិស័យតាមរយ:គោលនយោបាយកូរ៉េ ជម្រុញចលនាភូមិថ្មី។
លោកស្រី លី សង្ឃឹម ហើយគាំទ្រតាមរយ:សមាគមចលនាភូមិថ្មីដើម្បីបានឧបត្ថម្ភនិងអនុវត្តគម្រោងនេះជាផ្លែផ្កានៅខេត្តបន្ទាយមានជ័យ។ ព្រោះថា គម្រោងនេះបានចុះអនុស្សាណ:យោគយល់គ្នាកាលពីឆ្នាំ២០១៣កន្លងមកស្រាប់។
លោក មូន ទុងស៊ូ ប្រធានសមាគមចលនាភូមិថ្មីរបស់ក្រុងនេះនិយាយថា ៖ ចលនាភូមិថ្មីបានសហប្រតិបត្តិការអនុវត្តជោយជោគជ័យនៅប្រទេសកូរ៉េនិងប្រទេសជាច្រើននៅអាស៊ីអាហ្វ្រិច។ ពិសេសលើគ្រួសារពលករដែលក្រីក្រនៅប្រទេសកំពុងអភិវឌ្ឍន៍។ ហើយសមាគមបានរៀបចំដំណើរទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ជូនដែគូអនុវត្តគម្រោង។ ប្រតិភូក៏ត្រូវបានម្ចាស់ផ្ទះជូននិងណែនាំបង្ហាញពីខ្សែភាពយន្តខ្លីអំពីការអភិវឌ្ឍន៍ ដំណើរការទូទៅនៃក្រុង និងសកម្មភាពនៃសេវា២៥ម៉ោង ដែលជាសេវាឆ្លើយតបគ្រប់វិស័យតាមប្រព័ន្ធអាយធី ទាន់សម័យ រហ៍សនិងមានប្រសិទ្ធិភាពខ្ពស់។
លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងអំណរគុណដល់លោក គឹមយុងអុក ប្រធានអង្គការហាឆាន់ខាំ កម្ពុជាដែលបានភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិកាទៅជាមួយនឹងរដ្ឋបាលក្រុងដេឆូនោះ ក៏ដូចជារដ្ឋបាលក្រុង-ខេត្ត និងតំបម់ជាច្រើនទៀតក៏ដូចជាដៃគូអភិវឌ្ឍន៍កូរ៉េដ៏ទៃទៀត។ ក្នុងនោះក៏បាននាំយកទៅរអនុវត្តចលនាភូមិថ្មីដែលជាទស្សនាទានរបស់កូរ៉េនេះ ក្នុងនោះបានផ្តល់គោពូជ ផ្តល់គោយន្តដល់កសិករនៅភូមិក្នុងស្រុកស្វាយចេក ក្រុងសិរីសោភ័ណ។
លោក អ៊ុំ រាត្រី និយាយបន្តថា ៖ ខេត្តបន្ទាយមានជ័យមានសក្តានុពលធម្មជាតិលើស្ទើរគ្រប់វិស័យ ប៉ុន្តែនៅខ្វះធនធានថវិកា ធនធានមនុស្សសម្រាប់ដំណើរការស្តារនិងអភិវឌ្ឍន៍។
ដូច្នេះ សង្ឃឹមថា ជំនួបនេះនិងការផ្លាស់ប្តូរបទពិសោធន៍កិច្ចសហប្រតិបត្តិការលើកក្រោយៗរួមទាំងការអញ្ជើញលោកស្រីអភិបាលក្រុង និងប្រតិភូទៅទស្សនកិច្ចស្វែងយល់នៅខេត្តបន្ទាយមានជ័យ ក្នុងពេលសមស្របណាមួយ ខេត្តនឹងទទួលបានការរីកចម្រើនពីទស្សនាទានចលនាភូមិថ្មីនេះ៕ ដោយ ៖ បន្ទាយ