Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ​ដ៏​ចម្លែ​ក! ស្រ្តី​ចិន​ម្នាក់ ប្តឹ.ង​មិត្ត​រួមការ​ងារ​ឡើង​តុលា​ការ ដោយសារ​ឱ.បរឹ.ត​ខ្លាំងពេក បណ្តាល​ឲ្យ…

spot_img

កាលពីពេលថ្មីៗនេះ ស្ត្រីជនជាតិចិនម្នាក់ បាននាំបុរសជាមិត្តរួមការងារម្នាក់ទៅតុលាការ បន្ទាប់ពីបុរសរូបនោះត្រូវបានចោទប្រកាន់ថា បានធ្វើឲ្យបាក់ឆ្អឹងជំនីនាងចំនួន៣ ដោយសារអោបនាងខ្លាំងពេក។

រឿងដ៏ចម្លែកនេះ បានកើតឡើងនៅក្នុងខែឧសភា ឆ្នាំ ២០២១ នៅពេលដែលដើមចោទជាស្ត្រីមកពីទីក្រុង Yueyang ក្នុងខេត្ត Hunan ប្រទេសចិន កំពុងជជែកគ្នាលេងជាមួយមិត្តរួមការងារនៅកន្លែងធ្វើការរបស់នាង។ នៅពេលមួយនោះ បុរសជាមិត្តរួមការងារនោះ បានមករកនាង ហើយដោយឱប ធ្វើឱ្យនាងស្រែកទាំងឈឺចាប់យ៉ាងខ្លាំងតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែនាងមិនបានស្វែងរកជំនួយពីគ្រូពេទ្យភ្លាមៗ និងគ្រាន់តែព្យាយាមលាបប្រេងក្តៅនៅលើទ្រូងរបស់នាង ហើយសម្ងំគេងជំនួសវិញ ជាហេតុធ្វើឲ្យនាងចាប់ផ្តើមឈឺដើមទ្រូងជាប់រហូត។

ដោយសាររយៈពេល ៥ថ្ងៃ បន្ទាប់ពីការឱបយ៉ាងតឹងណែន ការឈឺចាប់នៅក្នុងទ្រូងរបស់នាងកាន់តែខ្លាំងឡើងៗ ដូច្នេះហើយទីបំផុត នាងក៏បានសម្រេចទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ ការពិនិត្យដោយកាំរស្មីអ៊ិច​បានបង្ហាញថា ​នាងមិនមានបាក់ឆ្អឹងជំនីរតែមួយកន្លែង​គឺបាក់រហូតដល់ចំនួន៣ ក្នុង២នៅ​ផ្នែកខាងស្ដាំ​និងមួយទៀត​នៅ​ផ្នែកខាងឆ្វេង។

នាងត្រូវបានគេបង្ខំឱ្យឈប់សម្រាកពីការងារ ដែលបណ្តាលឱ្យបាត់បង់ប្រាក់ចំណូល ហើយថែមទាំងបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើវិក្កយបត្រវេជ្ជសាស្រ្ត និងសេវាថែទាំ។

ក្នុងអំឡុងពេលនៃការជាសះស្បើយ ស្ត្រីនោះត្រូវបានគេរាយការណ៍ថា បានជួបជាមួយបុរសរួមការងារដែលត្រូវបានចោទប្រកាន់ធ្វើឲ្យបាក់ឆ្អឹងជំនីរនាងដោយចៃដន្យ ហើយព្យាយាមចរចាររកដំណោះស្រាយជាមួយគ្នា។ ទោះ​ជា​យ៉ាងណា ពួកគេ​មិនអាចឈានដល់ការព្រមព្រៀងគ្នា​បានទេ ព្រោះ​បុរសរូបនេះ​បានអះអាងថា នាងមិនមានភស្តុតាងបញ្ជាក់ថា របួសរបស់នាង​គឺបណ្តាលមកពីការឱបរវាងមិត្តភាពបែបនេះដ៏មិនសមទំនងសោះ។

នៅទីបំផុត ស្ត្រីរូបនេះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងប្រឆាំងនឹងមិត្តរួមការងាររបស់នាងនៅតុលាការ Yunxi នៃទីក្រុង Yueyang ដោយសុំឱ្យបុរសនោះសងការខូចខាតផ្នែកហិរញ្ញវត្ថុដែលនាងបានចំណាយ ដោយសារតែការឱបខ្លាំងរបស់គាត់។

ថ្មីៗនេះ ចៅក្រមបានបញ្ជាឱ្យបុរសនោះបង់ប្រាក់ចំនួន 10,000 យ័ន (ស្មើ 1,500 ដុល្លារ) ជាសំណងសម្រាប់ការបាក់ឆ្អឹងជំនីរបស់នាងដោយចៃដន្យដោយការអោប។ ទោះបីជាការខូចខាតឆ្អឹងជំនីរត្រូវបានរកឃើញក្រោយរយៈពេល ៥ ថ្ងៃ ក៏ដោយ ក៏តុលាការបាននិយាយថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ក្នុងអំឡុងពេល ៥ ថ្ងៃនោះ ស្ត្រីនេះបានចូលរួមក្នុងសកម្មភាពណាមួយ ដែលអាចបណ្តាលឱ្យបាក់ឆ្អឹងនោះទេ។ លើសពីនេះ ក៏មានសក្ខីកម្មរបស់មិត្តរួមការងារ ដែលក៏បានរំឮកពីប្រតិកម្មដ៏ឈឺចាប់របស់នាងបន្ទាប់ពីការឱប។

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានជំរុញឱ្យមានការជជែកវែកញែកគ្នាយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ប៉ុន្តែមនុស្សភាគច្រើនបានសម្តែងការអាណិតអាសូរ ចំពោះស្ថានភាពរបស់ស្ត្រីនោះ ហើយបានណែនាំអ្នកដទៃឱ្យអត់ធ្មត់ ចំពោះសកម្មភាពរបស់ពួកគេ នៅពេលស្វាគមន៍មិត្តភក្តិ និងសហការី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×