Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក់ មី ទទួលការរិះគន់ ក្រោយធ្វើរឿងមួយមិនគម្បី

spot_img

ភ្នំពេញ ៖ តារាកំប្លែងនាយ ពាក់ មី បានទទួលការរិះគន់ និងស្តីបន្ទោសយ៉ាងខ្លាំងពីមហាជនមួយចំនួន បន្ទាប់ពីលោកបានថតជាវីដេអូដើរស្រាតនៅលើស្ពានជ្រោយចង្វារ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។

សកម្មភាពខាងលើរបស់តារាកំប្លែងរូននេះបានធ្វើឡើង ក្រោយពីលោកបានប្រកាសក្តែងៗ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃសៅរ៍ថា ប្រសិនបើក្រុម Man Utd លេងចាញ់ លោកនឹងដើរស្រាតលើស្ពានជ្រោយចង្វារ។

ក្រោយចប់ការប្រកួតជាលទ្ធផល ក្រុម Man Utd បានភ្លាត់ចាញ់គូប្រកួត ៤ ទល់ ០ ដែលជាហេតុធ្វើឲ្យលោក ពាក់ មី សម្រេចធ្វើតាមការសន្យារបស់ខ្លួនមែន។

យ៉ាងណា បើទោះបីជាសកម្មភាពដែលលោក ពាក់មី បានធ្វើនោះគ្រាន់តែសម្តែងដើម្បីបានសើច ដោយមិនបានដើរស្រាតពិតៗក៏ដោយ ប៉ុន្តែសកម្មភាពនោះបានទទួលការរិះគន់ និងស្តីយ៉ាងខ្លាំងពីមហាជនមួយចំនួន។
បុរសម្នាក់បានចូលទៅខំមិនពីក្រោយសកម្មភាពវីដេអូខាងលើដែលនាយ ពាក់ មី បានបង្ហោះថា ដាក់គុកទៅ កុំឲ្យវាដើរបំពុលសង្គម ប្រទេសខ្ញុំថ្លៃថ្នូរមិនត្រូវការមនុស្សបែបនេះទេ។

ចំណែកបុរសម្នាក់ទៀតក៏បានសសេរសារបង្ហោះដោយភ្ជាប់ជាមួយនឹងរូបភាពនាយ ពាក់ មី ថា បទល្មើស «បទបង្ហាញកេរភេទ» គឺជាប្រភេទបទល្មើសមជ្ឈិម ដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។ មាត្រា ២៤៩ នៃក្រមព្រហ្មទណ្ឌ «បទបង្ហាញកេរភេទ» ត្រូវបានកំណត់និយមន័យថា «អំពើបង្ហាញកេរភេទដែលនាំឲ្យអ្នកដទៃមើលឃើញ នៅក្នុងទីកន្លែងមួយដែលសាធារណជនអាចមើលឃើញ ត្រូវផន្តាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ៥០០ ០០០ (ប្រាំសែន) រៀល។

តើលោក ពាក់ មី ដែលដើរស្រា.ត លើស្ពាន (រឿងទាយបាល់ទាត់់) ចូលបទល្មើសខាងលើនេះដែរ ឬទេ?។
ពាក់ព័ន្ធបញ្ហាការរិះគន់ខាងលើនេះតារាកំប្លែងនាយ ពាក់មី ក៏បានឆ្លើយតបវិញថា ខ្ញុំអាចមានទោសមែនទេ ? វីដេអូកំប្លែងសោះ ព័ត៌មានចុះថាខ្ញុំអាចប្រឈមនឹងមានទោស ខ្ញុំឆ្កួតមែន ទៅដើរស្រា-តនឹងស្លៀកខោកីឡាតើនៅលីអូ ១ជាន់ទៀត ខ្ញុំជាអ្នកសម្តែង ជាតារាកំប្លែង អ្វីដែលខ្ញុំធ្វើ ដើម្បីឲ្យបងប្អូនមើលកម្សាន្តសប្បាយតែប៉ុណ្ណោះ ។

លោកថា ដាក់គុក ? បំពុលសង្គម ? ខ្ញុំអ្នកកំប្លែង ធ្វើវីដេអូកំប្លែង ឲ្យបងប្អូនសើចលេងសោះ ប៉ះពាល់អីទៅ ? មានអ្នកបាំងអាវឲ្យ ស្លៀកខោកីឡា ខ្ញុំឆ្កួតមែនទៅដើរស្រា.តនឹង ?៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×