Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Beckham ប្រឈមមុខនឹង​ការ​ជាប់គុ​ក? បន្ទាប់​អនុញ្ញាត​ឱ្យ​កូនស្រី​ពៅ​​អាយុ ១១ ឆ្នាំ​ បើក​ម៉ូតូ​ទឹ​ក រហូត​បណ្តាល​ឲ្យ…

spot_img

ថ្មីៗនេះ កាសែត Daily Mail បានចេញផ្សាយកម្រងរូបថតផ្តាច់មុខ​នៃ​ដំណើរវិស្សមកាលរបស់គ្រួសារ Beckham នៅ​លើ​ទូកទំនើបតម្លៃ ៥ លានផោន នៅឯឆ្នេរសមុទ្រ Key Biscayne (រដ្ឋ Florida សហរដ្ឋអាមេរិក)។

តែទោះជាយ៉ាងណា ដំណើរកម្សាន្តនេះ បែរជាបង្កភាពដ៏ចម្រូងចម្រាស ទៅលើរូបភាពរបស់ Harper Seven កូនស្រីពៅរបស់អតីតកំពូលកីឡាករបាល់ទាត់រូបនេះ បើកម៉ូតូទឹកលើសមុទ្រ ជាមួយក្មេងស្រីម្នាក់ទៀត ខណៈ David Beckham និងប្រពន្ធនាង Victoria Beckham និងកូនប្រុសរបស់ពួកគេ Romeo កំពុងរីករាយជាមួយភេសជ្ជៈនៅលើទូក។

បើតាមការឱ្យដឹង កូនស្រីរបស់ពួកគេបានបើកម៉ូតូទឹកយ៉ាងល្បឿនមក រហូតក្រឡាប់ ហើយនៅពេលនោះប្តីប្រពន្ធ Beckham បានមើលក្រុមអ្នកជួយសង្គ្រោះជីវិត ជួយនាំក្មេងស្រីទាំងពីរត្រឡប់ទៅទូកវិញ។

អ្នកនាំពាក្យគណៈកម្មាធិការអភិរក្សត្រី និងសត្វព្រៃនៃរដ្ឋផ្លរីដា ក្រោយមក បានថ្កោលទោស Beckham ដែលអនុញ្ញាតឱ្យកូនស្រីអាយុ ១១ ឆ្នាំរបស់ពួកគេ បើកម៉ូតូទឹកមិនទាន់គ្រប់អាយុ។

អ្នកនាំពាក្យបាននិយាយ៖ “នេះជាចេតនាអនុញ្ញាតឱ្យក្មេងមិនទាន់គ្រប់អាយុជិះ jet ski នៅលើផ្លូវទឹកសាធារណៈ ល្មើសនឹងច្បាប់ហាមឃាត់។ ឆ្នេរនេះ​សម្បូរដោយអ្នកជិះ​ទូក និងអ្នកហែលទឹក ហេតុនេះ សុវត្ថិភាពរបស់ពួកគេគឺជាគោលដៅទីមួយរបស់យើង។ ប្រសិនបើបុគ្គលិករបស់យើងរកឃើញសញ្ញានៃកុមារមិនទាន់គ្រប់អាយុបើកម៉ូតូទឹក ឬ ជិះស្គី នោះពួកគេនឹងនិយាយជាមួយឪពុកម្តាយ ឬអាណាព្យាបាល ប្រសិនបើពួកគេនៅជិត និងដឹងពីសកម្មភាពនេះ”។

ត្រូវបានដឹងថា ច្បាប់រដ្ឋផ្លរីដា បានចែងថា នរណាម្នាក់ដែលមានអាយុក្រោម ១៤ ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យជិះស្គី ឬបើកម៉ូតូទឹក នោះឡើយ ប្រសិនបើមានការរំលោភបំពាន ឪពុកម្តាយឬអាណាព្យាបាល នឹងត្រូវពិន័យ ឬជាប់ពន្ធនាគាររយៈពេល ១២ ខែ។

តែទោះជាយ៉ាងណា ប្រភពស្និទ្ធនឹងគ្រួសារ Beckham បានបង្ហើបថា អ្វីៗត្រូវបានដោះស្រាយរួចហើយ។ ប្រភពបាននិយាយថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងបានល្អ David និង Victoria គឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ហើយបានបញ្ជាក់ថា Harper Seven និងបងប្អូនរបស់នាងទាំងពីរ មានបទពិសោធន៍ក្នុងការជិះ jet ski ក្នុងអំឡុងវិស្សមកាលឆ្នេរជាញឹកញាប់។

កាលពីខែ​មុន Harper ក៏ត្រូវបានគេ​ឃើញជិះ​ស្គី​នៅ French Riviera (ប្រទេស​បារាំង)។ ហើយនៅទីនោះ ទីក្រុងឆ្នេរសមុទ្រមិនបានហាមឃាត់កុមារមិនឱ្យប្រើប្រាស់យានជំនិះនេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×