Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខភាព៦រូប អរទាំងទឹកភ្នែក ចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីកម្មវិធី ខេមបូឌាអាយឌល

ភ្នំពេញ ៖ កក្រើកណាស់យប់ថ្ងៃទី១៤ សីហា ឆ្នាំ២០២២ ក្នុងការប្រកួតប្រជែង ខេមបូឌាអាយឌល រដូវកាលទី៤ នាស្ថានីយ៍ទូរទស្សន៍ហង្សមាសឃើញថា មានភាពទាក់ទាញ ហ៊ោពីអ្នកទស្សនាផ្ទាល់ ពេញស្ទីឌីយូ។ រដូវកាលនេះ ចាត់ទុកថា ជារដូវកាលឆាបយកអារម្មណ៍ អ្នកតាមដាន និង ក្រុមការងាររៀបចំខ្លាំងណាស់។ សន្ទុះអ្នកតាមដាន តាមបណ្តាញសង្គមឃើញថា បេក្ខភាព នៅសល់ក្លាយជាផ្ទាំងស៊ីប វែកញែកគ្នាពេញការខមមិន។ សូម្បីតែគណៈកម្មាការ ក៏ចាត់ទុកថានេះជាវេទិកា វែកញែកគ្នា យ៉ាងសំខាន់ពីអ្នកមើល។

សប្តាហ៍ទី៥ បានបញ្ចប់ហើយ ក្នុងវគ្គផ្សាយបន្តផ្ទាល់ របស់កម្មវិធី ខេមបូឌាអាយដល់។ មុនប្រកាសលទ្ឋផលបេក្ខភាពសល់៩រូប ញញឹមដោយភាពជឿជាក់រៀងខ្លួន ខ្លះរំពឹងបានចូលវគ្គផ្តាច់ព្រត្រ៍ ខ្លះគិតថាខ្លួនជាប់ត្រឹមវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រក៍អស់ចិត្តដែរ។ លក្ខខណ្ឌ សប្តាហ៍ទី៥ តម្រូឲ្យច្រៀង២បទ ដោយបទមនោសញ្ចេតនា១ បទម្នាក់ និងច្រៀងរួមគ្នា ១បទ៣នាក់ និងវិញ្ញាចម្រៀងបែបស្រុកស្រែ។ អ្នកមកទស្សនាផ្ទាល់ សុទ្ឋតែអបអរ អាយឌល រៀងៗខ្លួនហើយ គិតថា អ្នកទាំង៩រូបនៅ សល់នោះ កំពុងស្ថិតក្នុងបេះដូងអ្នកស្តាប់ មហាជនរួចអស់ហើយ ទោះមិនបានពាន ព្រោះ សង្គមហ្វេសបុកបានរុញឲ្យអ្នកទាំង៩ មានគេស្គាល់ ហើយនិយាយថា អ្នកនេះច្រៀងចេះ អ្នកនោះច្រៀងចុះល្អ មួយបែបម្នាក់។

ដូចការព្យាករណ៍ ទុកបេក្ខភាពដែលខ្លាំងៗគេគិតថា ដណ្តើមពាន មាន ថុល សុភិទិ លឺម តិចម៉េង ស៊ីម ច័ន្ទពន្លឺ ណាន វិសារ កញ្ញា មាស នីតា និង កម្លោះនាង ដាវីន។ ហើយអ្នកដែលគេ បាញ់ទិសដណ្តើមពាន មាន សុភិទិ និង លីមតិចម៉េង ព្រោះប្រជាប្រិយភាព ហក់ឡើងស្រឺតៗ ទាំងសំឡេង ល្អម្យ៉ាងម្នាក់។ បើតិចម៉េងវិញ គេហៅថា ណុប ប៉ាយ៉ារិទ្ឋពីក្មេង ហើយតិចម៉េង យំពេញឆាកពេល មនុស្សហ៊ោរអោយតម្លៃ ពេលច្រៀងបទ «អាក្របី»។ អ្នកដែលចាកចេញ មាន៣រូបនារាត្រីនោះ មានគីមសុង ប៊ីលី និង ឡាច ណុច។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ័ អ្នកទាំង៦ ត្រូវជម្រុះចេញ២រូប ដោយមិនដឹងថាអ្នកណាទេ បើខ្លាំងដូចគ្នា៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×