Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​រដ្ឋមន្ត្រី​ប៉ូឡូ​ញ ព្យួរ​រង្វាន់​ 220,000 $ សម្រាប់​ព័ត៌មាន​រក​ឃើញ បណ្តាល​ឲ្យ​ត្រី​ងាប់​រាប់​តោន​ដ៏​ចម្លែក​បែបនេះ

spot_img

កាលពីថ្ងៃទី១៤ ខែសីហា សារព័ត៌មាន Sky News បានរាយការណ៍ថា មូលហេតុនៃការងាប់ត្រីរាប់តោននៅក្នុងទន្លេ Oder ក្នុងទ្វីបអឺរ៉ុប នៅមិនទាន់ដឹងនៅឡើយ ខណៈនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា “កាកសំណល់គីមីមួយចំនួនធំ ដែលអាចចាក់ចូលទៅក្នុងទឹកដោយចេតនា” គឺជាមូលហេតុបណ្តាលឱ្យត្រីងាប់យ៉ាងច្រើនបែបនេះ។

ត្រីងាប់រាប់តោនត្រូវបានគេឃើញអណ្តែត នៅលើច្រាំងទន្លេ Oder ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ដែលនាំឱ្យមានការភ័យខ្លាចនៃគ្រោះមហន្តរាយបរិស្ថានធ្ងន់ធ្ងរ។ ទន្លេ Oder ហូរពីសាធារណរដ្ឋឆេក​ទៅ​ព្រំដែនរវាង​ប៉ូឡូញ និង​អាល្លឺម៉ង់ មុននឹងហូរចូលសមុទ្របាល់ទិក។

នៅលើ Facebook លោក Morawiecki បានប្រកាសថា លោកនឹងប្រើវិធានការធម៌ក្តៅ ទៅលើអ្នកដែលទទួលខុសត្រូវ ហើយរដ្ឋាភិបាលរបស់លោក នឹងផ្តល់រង្វាន់ចំនួន ១ លាន zloty (ស្មើនឹង $220,000) សម្រាប់ព័ត៌មានអំពីការងាប់របស់ត្រីដ៏ច្រើនបែបនេះ។

ការធ្វើតេស្តនៅមន្ទីរពិសោធន៍ បានបង្ហាញថា បន្ទាប់ពីការងាប់ដ៏ធំរបស់ត្រី ទឹកត្រូវបានរកឃើញថា មានជាតិប្រៃខ្ពស់ ប៉ុន្តែមិនមានជាតិបារតទេ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់មួយចំនួន​បានរាយការណ៍មុននេះ​ថា ទន្លេ​នេះ​មានជាតិបារត។

ប្រធានទីភ្នាក់ងារបរិស្ថានអាឡឺម៉ង់ Brandenburg លោក Alex Vogel បាននិយាយថា ត្រីងាប់យ៉ាងច្រើនបែបនេះ គឺជាការភ្ញាក់ផ្អើលមួយ។

អាជ្ញាធរទឹករបស់ប្រទេសប៉ូឡូញ បានប្រកាសកាលថា ត្រីងាប់ប្រហែល ១០ តោន ត្រូវបានទាញចេញពីទន្លេ Oder ។ អ្នកស្ម័គ្រចិត្តរាប់រយនាក់ កំពុងជួយប្រមូលត្រីងាប់នៅមាត់ទន្លេ ក្នុងប្រទេសអាល្លឺម៉ង់។

ទន្ទឹមនឹងនេះផងដែរ អាជ្ញាធរក្នុងរដ្ឋ Mecklenburg – West Pomerania ភាគឦសានប្រទេសអាល្លឺម៉ង់ ក៏បានព្រមានប្រជាជនមិនឱ្យនេសាទ ឬប្រើប្រាស់ទឹកពីបឹង Szczecin នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×