ឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលប្រើថ្មពឹល ដូចជា កូនវិទ្យុ ប្រដាប់កោរពុកមាត់ ឬរបស់របរក្មេងលេងទាំងឡាយ ដែលយើងកំពុងប្រើប្រាស់ ឬកំពុងលេងសុខៗ ស្រាប់តែអស់ថ្ម ហើយអត់មានបានទិញថ្មថ្មី យកមកទុកផ្លាស់ប្តូរទៀត បែបនេះវាធ្វើឱ្យយើងខូចអារម្មណ៍អស់តែម្ដង តែពេលនេះសូមកុំបារម្ភអី និងកុំអាលបោះថ្មពឹលនោះចោលអី យើងមានវីធីងាយៗក្នុងការធ្វើឱ្យថ្មពឹល ដែលអស់ភ្លើងហើយនោះ រស់(មានភ្លើង)ឡើងវិញ និងអាចយកមកប្រើប្រាស់ម្តងទៀតបាន យ៉ាងមិនគួរឱ្យជឿ...តើជាវិធីបែបណានោះ សូមតាមដានជាបន្ត...
វិធីដ៏សែនងាយៗនោះគឺ គ្រាន់តែយកថ្មពឹល ដែលអស់ភ្លើងហើយនោះ ទៅដាក់នៅក្នុងកន្លែងកក ក្នុងទូទឹកកក រយៈពេល ២ម៉ោង បន្ទាប់ពីនោះមក ថ្មពឹលនោះក៏នឹងមានភ្លើងឡើងវិញ ហើយអាចយកទៅដាក់ប្រើប្រាស់បានជាបន្ត យ៉ាងគួរឱ្យអស្ចារ្យក្នុងចិត្តមិនខាន៕



