Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌឺប៉ះឌឺ! ក្រោយ ម៉ៃ សុគន្ធ រិះគន់​ទឹកដម​សំឡេង​ឲ្យ Zero និង​ថែមទាំ​ង​ធ្វើត្រាប់ ស្រាប់តែ​គ្រូពេទ្យ ចេញ​វីដេអូ​ច្រៀង​ឲ្យ​មើល​ជា​ថ្មី ឃើញ​ហើយ​ចង់​គាំង…

អ្នកតាមដានកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី៤ ពិតជាមានការស្រឡាំងកាំង និងបង្ហាញអារម្មណ៍ស្រង៉ាកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញបេក្ខជន៣រូប ដែលមានទឹកដមសំឡេងសុទ្ធតែពិរោះៗ បែរជាត្រូវធ្លាក់ខ្ពាក មិនអាចជាប់ទៅវគ្គបន្ត ខណៈគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ ដែលមហាជនវាយតម្លៃថាមានទឹកដមសំឡេងនៅមានកម្រិត បែរជាជាប់ទៅវិញ។ នេះប្រហែលគេថាមិនខុសនោះទេ អ្នកច្រៀងសំលេងពិរោះកុំសង្ឃឹម តែបើអ្នកមានរូបសម្រស់យោងវិញ គឺដឹងតែបានលើកពានហើយ ហេតុនេះចង់សួរថា តើកម្មវិធីហ្នឹងប្រឡងចម្រៀង ឬប្រលងសម្រស់ឲ្យប្រាកដ!?។

តែទន្ទឹមនឹងមហាជនជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំងបំផុតនោះ គេក៏បានឃើញមហាទើស ម៉ៃ សុគន្ធ ក៏បានចេញមកនិយាយចំៗ និងក៏ដូចវិនិច្ឆ័យទៅលើទឹកដមសំឡេងរបស់គ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ ដែលបានលើកយកបទ «របាំចងស្នេហ៍» មកច្រៀង ឲ្យគណៈកម្មការទាំង៤បានភ្លឺយ៉ាងចាក់ដោតថា៖ «សូមបងប្អូនបោះឆ្នោត មេត្តាបោះឆ្នោត មើលលើសមត្ថភាពសំលេង កុំបោះទៅលើរូបសម្រស់ណា

ហេតុអីគ្រូពេទ្យត្រូវបានជាប់ ទៅវគ្គបន្ត ទាំងដែលការ ច្រៀងអន់ខ្លាំងជាង បេក្ខជន3នាក់ដែលបានចាកចេញ

សំរាប់ខ្ញុំ គ្រូពេទ្យវគ្គនេះ ច្រៀងបទបែបមនោសញ្ចេតនា របៀបខ្មែរគឺ Zero

1 ច្រៀងមិនច្បាស់អក្ខរាវិរុទ្ធ( ច្រៀងសូរ ហ្សូវ បែបអ្នកជិតខាង)

2 ច្រៀង មិនស្មើរគ្រាប់តុងភ្លេង

3 ច្រៀងភ្លាត់ៗ

4 ច្រៀងគ្មានមនោសញ្ចេតនា

5 ច្រៀង ដោយគ្មានទំនុកចិត្ត ភ្លេងទៅដោយភ្លេង ច្រៀងទៅដោយច្រៀង មិនចូលគ្នា

6 គ្មានអឺន គ្មានថ្នម ដល់ពេលថ្នម ថ្នមពេក ឡើង ភ្លាវតុង

7 ដង្ហើមខ្លី ច្រៀងអោយតែបានៗ

សូមបងប្អូនមេត្តា បោះឆ្នោតរកអ្នកមានសំលេងពិរោះប្លែកមានតែមួយ មកកាន់ពានណា ព្រោះជាពានលំដាប់ពិភពលោក កុំអោយខ្មាស់ប្រទេសជិតខាងយើង»។

មិនត្រឹមតែប៉ុណ្ណឹងទេ បន្ទាប់សរសេររិះគន់ហាក់មិនអស់ចិត្ត មហាទើស ម៉ៃ សុគន្ធ ក៏បានចេញវីដេអូច្រៀង «ធ្វើត្រាប់» តាមទៀតផង។

តែអ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺបន្ទាប់ពីឃើញ ម៉ៃ សុគន្ធ ច្រៀងធ្វើត្រាប់ចំអកឲ្យខ្លួនបែបនេះ ស្រាប់តែគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ ចេញវីដេអូច្រៀងសារឡើងវិញ ដើម្បីជាការឆ្លើយតបទៅកាន់មហាទើស ស្តាប់ទឹកដមសំឡេងហើយ ម្នាក់ៗចង់គាំងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×