Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត មាន​អុីចឹង​ទៀ​ត! បើករថយន្ត​ទៅ​រក​កន្លែងដេក​លើ​ផ្លូ​វ​ដែ​ក ព្រោះ​ឃើញ​ស្ងាត់ តែ​មានឯណា ឈប់​មិនបាន​ប៉ុន្មាន​ផង រថភ្លើង​មកដល់​ល្មម…

ករណីនៃហេតុការណ៍បុកគ្នារវាងរថភ្លើង និងរថយន្ត ជារឿយៗតែងកើតមានឡើងដ៏គួរឲ្យហួសចិត្តបំផុត ប៉ុន្តែ សំណាង ដែលករណីនេះពុំដែលបណ្តាលឲ្យមាននរណាម្នាក់រងរបួសនោះទេ ដោយគ្រាន់តែខូចខាតជាពិសេសរថយន្តដែលបើកបរគ្មានការប្រុងប្រយ័ត្ន ឬក៏ព្រោះតែមិនចង់ឈប់រង់ចាំ ព្យាយាមបើកឆ្លងកាត់ទាំងប្រថុយគ្រោះថ្នាក់។

តែដោយឡែក សម្រាប់ករណីមួយនេះវិញ គឺពិតជាគួរឲ្យហួសចិត្តខ្លាំងតែម្តង នៅពេលដែលបានឃើញរថយន្ត១គ្រឿង ម៉ាកកាម៉ារីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ឡានលេខ ភ្នំពេញ-2P8089 មិនដឹងជាយ៉ាងម៉េច ស្រាប់តែបើកទៅចតលើផ្លូវដែក ខណៈដែលត្រង់ចំណុចកើតហេតុ មិនមែនជាផ្លូវបំបែកអាចឆ្លងកាត់បាននោះទេ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅក្នុងនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២។ តែទោះជាយ៉ាងណា នេះក៏ចាត់ទុកថា ជាសំណាងហើយ ដែលរថភ្លើងត្រូវបានដឹងថា បានបើកចូលមកយឺតៗ ពុំនោះទេ ប្រហែលខ្ទេចធ្ងន់ធ្ងរពុំខានឡើយ។

តែអ្វីដែលគួរឲ្យហួសចិត្តនោះ បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសម្នាក់បានបើករថយន្តរបស់គាត់ ទៅឈប់នៅកន្លែងកើតហេតុ ដើម្បីរកកន្លែងសំរាក ព្រោះគិតថានៅកន្លែងហ្នឹងស្ងាត់ល្អ ប៉ុន្តែ ឈប់សំរាកមិនប៉ុន្មានបានផង ស្រាប់តែរថភ្លើងបានមកដល់ល្មម ភ្ញាក់ក៏ស្រឡាំងកាំង ស្លន់ទៅមុខក៏មិនរួចទៅក្រោយក៏មិនរួច ត្រូវរថភ្លើងបុកពេញទំហឹងតែម្ដងទៅ និងជាលទ្ធផល បណ្ដាលឲ្យខ្ទេចទ្វាររថយន្តមួយចំហៀងខាងស្តាំ ប៉ុន្តែ សំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយសារតែរថភ្លើងបើកយឺតៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×