Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីស្បែកខ្មៅ មុខស្រស់ និងបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជកម្ម ក្លាយជាម្ចាស់មកុដ South Africa២០២២

spot_img

ភ្នំពេញ ៖ Ndavi Nokeri មានអាយុ ២៣ឆ្នាំ និងកម្ពស់ 173cm មកពីទីក្រុង Tzaneen ប្រទេសអាហ្រ្វិកខាងត្បូង បានឈ្នះមកុដ Miss South Africa 2022 ។ក្នុងអំឡុងពេលធ្វើដំណើរការប្រកួត Miss South Africa នាងបានសម្តែងការដឹងគុណ និងការសរសើរចំពោះគ្រួសារ និងសហគមន៍របស់នាងដែលស្រលាញ់នាង Ndavika បានបញ្ចប់បរិញ្ញាបត្រពាណិជ្ជកម្ម ។ Ndavi បានត្រៀមខ្លួន២ឆ្នាំមុននិងមកប្រកួតឆាកលំដាប់ទីមួយប្រចាំប្រទេស បន្ទាប់ពីនាងឈ្នះ Miss Jozi 2019។

ប្រទេសអាហ្វ្រិចខាងត្បូង បានរកឃើញ នូវ នារីស្បែកខ្មៅ របស់ខ្លួន ជាកញ្ញឯកអាហ្វ្រិចខាងត្បូង ប្រកបដោយភាពឆ្លាតវៃ។ ការប្រឡងនេះបាន ចូលរួមជ្រើស ដាក់ពិន្ទុ សុទ្ឋតែបវរកញ្ញាលំដាប់កំពូល កម្រិតអន្តរជាតិ ដូចជាអតីត បវរកញ្ញាចក្រវាឡពិភពលោក ឆ្នាំ២០១៩ (អាហ្វ្រិចខាងត្បូង) ម្ចាស់មកុដចក្រវាឡពិភពលោក ឆ្នាំ២០២១មកពីឥណ្ឌា និងម្ចាស់មកុដ កម្រិតពិភពលោក Miss Supranational 2022 ព្រមទាំងអ្នកឯកទេស រើសសម្រស់ដ៍ពូកែៗច្រើននាក់ទៀត បានពួតដៃគ្នា ជ្រើសរើស រកនារីឆ្នើមម្នាក់ប្រចាំប្រទេស។ ម្ចាស់ជ័យលាភី មានទឹកមុខរួសរាយ ស្អាតទាក់ទាញ ហើយនាងនឹងតំណាងឱ្យអាហ្វ្រិកខាងត្បូងចូលរួមប្រកួត MissUniverse2022 នៅចុងឆ្នាំនេះ ។ ភាពរីករាយ ស្មានមិនដល់ និងរកបាននេះ រុញឲ្យបវរកញ្ញារូបនេះ មានទឹកចិត្តហើយខិតខំតស៊ូ ដើម្បីយកឈ្នះការប្រឡងខាងមុខទៀត។ មានន័យថា អាណាចក្រចក្រវាឡពិភពលោកឆ្នាំ ផ្តើមរកឃើញនារីឆ្នើមម្នាក់ទៀតហើយ ចូលរួមប្រកួត។

បើនិយាយពីទម្រង់មុខ វិញគឺនាងញញឹមស្រស់ ហើយ ក៍ឃើញថា មានភាពវាងវៃជាងគេ ក្នុងការគ្រប់គ្រងស្ថានការ វិញ្ញាសានីមួយៗ ។ នាងត្រូវបានគណៈកម្មាការតាមដានជាទីបំផុតហើយឃើញថា អាចមានភាពលេចធ្លោទាំងដំណើរដងខ្លួន និងរូបសម្បត្តិ។ អ្នកទស្សនាថា ខ្មៅមែនតែខ្មៅស្រស់គួរអោយចូលចិត្ត។

ក្រោយរកឃើញនេះ ពលរដ្ឋ អាហ្វ្រិចខាងត្បូង សុទ្ឋតែបានទះដៃហ៊ោរ និងស្វាគមន៍នាងគ្រប់គ្នា ដែលសមបំផុតឈ្នះមកុដ ដ៏មានតម្លៃក្នុង រដូវកាល២០២២ ។ចំពោះកម្ពុជាយើង ក៏ពេញនិយមជាមួយ ការប្រឡងខាងលើនេះដែរ ហើយក៍សង្ឃឹមថា មានអ្នកពូកែ ចូលរួមអោយច្រើនដើម្បី បានរកឃើញពីភាពឆ្លាតវៃរបស់នារីកម្ពុជាឆ្ពោះ ទៅឆាកអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×