Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំណែក​យន្តហោះ និង​សាកសព បាន​ផុស​ចេញពី​ផ្ទាំង​ទឹកកករ​លាយ នៃ​សោកនាដកម្ម​បាត់ខ្លួន​ដ៏​អាថ៌កំបាំង ៥០ ឆ្នាំមុន

spot_img

ប្រទេសស្វីស គឺជាប្រទេសមួយដែលល្បីល្បាញសម្រាប់ទេសភាពភ្នំព្រិល រួមជាមួយនឹងផ្ទាំងទឹកកក Aletsch ដ៏អស្ចារ្យ។ តែយ៉ាងណាមិញ រដូវក្តៅដ៏ក្តៅខ្លាំងនៅទូទាំងទ្វីបអឺរ៉ុបឆ្នាំនេះ បានបណ្តាលឱ្យទឹកកករលាយ បង្ហាញបំណែក…សាកសពជាច្រើន ដើម្បីបញ្ជាក់ពីអាថ៌កំបាំងដ៏មិននឹកស្មានជាច្រើន។

ផ្ទាំងទឹកកកនេះ ​មានទីតាំងនៅ​ក្នុងខេត្ត Valais ភាគខាងត្បូងនៃ​ប្រទេសស្វីស។ Aletsch គឺជាផ្ទាំងទឹកកកដ៏ធំបំផុតនៃភ្នំ Alps ដែលគ្របដណ្តប់ជាង ១២០ គីឡូម៉ែត្រការ៉េ នៅភាគខាងត្បូងប្រទេសស្វីស។ នេះ​ជា​កន្លែងដែលបំណែកយន្តហោះ​ដ៏សោកនាដកម្មមួយ​បានកើតឡើងកាលពីជាង ៥០ ឆ្នាំ​មុន។

ការធ្លាក់ព្រិលទាបក្នុងរដូវរងារ និងរលកកំដៅនៅទូទាំងទ្វីប នៅក្នុងរដូវក្តៅពីរជាប់ៗគ្នា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្ទាំងទឹកកក។ ផ្ទាំងទឹកកកក្នុងតំបន់ជិតរលាយជាមួយបរិមាណដ៏ធំបំផុត ក្នុងរយៈពេលយ៉ាងហោចណាស់ ៦០ ឆ្នាំ។

សីតុណ្ហភាពខ្ពស់មិនធម្មតា ​ក្នុងរដូវក្តៅ​នេះ ​បានធ្វើឲ្យរលាយផ្ទាំងទឹកកក ដោយបញ្ចេញឱ្យឃើញនូវកំទេចកំទី និងសាកសពជាច្រើន​។ ក្នុងចំណោមនោះ មានជនរងគ្រោះ​៣​នាក់ (គ្រូបង្រៀនម្នាក់, ប្រធានមន្ទីរពេទ្យម្នាក់ និងកូនប្រុសរបស់គាត់) ដែលត្រូវបានដឹងថា សុទ្ធតែ​មកពីទីក្រុង Zurich។

អត្តសញ្ញាណជាក់លាក់​របស់ជនរងគ្រោះទាំងនោះ​ មិនទាន់ត្រូវបានគេ​បញ្ចេញនៅ​ឡើយទេ។ ប៉ូលីស Valais ប្រឈមមុខនឹងកិច្ចការងារដ៏ធំមួយនាពេលខាងមុខ ដោយសារបញ្ជីឈ្មោះអ្នកបាត់ខ្លួនពីឧបទ្ទវហេតុនេះ មានប្រវែងប្រហែល ៣ ទំព័រ A4 ។

ការរកឃើញថ្មីនេះ ត្រូវបានធ្វើឡើងដោយមគ្គុទ្ទេសក៍ភ្នំ នៅក្នុងអំឡុងពេលធ្វើដំណើរដោយចៃដន្យ។ បំណែកឆ្អឹងជនរងគ្រោះ ​ត្រូវបានគេ​រកឃើញនៅ​លើ​ផ្ទាំងទឹកកក Chessjen ក្បែរផ្លូវឡើងភ្នំចាស់​ដែលមិនត្រូវបានប្រើ​អស់រយៈ​ពេល ១០ ឆ្នាំ​មកហើយ។

ផ្លូវឡើងភ្នំត្រូវបានផ្លាស់ប្តូរដោយសារតែការរលាយទឹកកកនៅកន្លែងជាច្រើន។ បំណែកយន្តហោះ បានពន្យល់ពីអាថ៌កំបាំងដែលលាក់ទុកអស់រយៈពេល ៥០ ឆ្នាំមកហើយ។

ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ហើយគេបានកំណត់ថា បំណែករបស់យន្តហោះនោះ ជាកម្មសិទ្ធិរបស់យន្តហោះ Piper Cherokee ចុះបញ្ជី HB-OYL ដែលបានធ្លាក់នៅទីតាំងនេះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៦៨។

Andrea Fischer អ្នកស្រាវជ្រាវនៅ Innsbruck បានប្រើច្រវាក់ដើម្បីទាញសាកសពម៉ាំមីចេញពីផ្ទាំងទឹកកក។ សាកសពនោះ ​គឺជា​នារីវ័យក្មេង ដែលត្រូវបានរក្សា​ទុកយ៉ាងល្អ​នៅ​ក្នុងផ្ទាំងទឹកកក។

គួរបញ្ជាក់ថា រលកកំដៅនៅរដូវក្ដៅនេះ បានធ្វើឱ្យសីតុណ្ហភាពកើនឡើងលើសពី ៤០ អង្សាសេ នៅក្នុងប្រទេសជាច្រើននៅអឺរ៉ុប ខណៈភូមិភ្នំ Zermatt នៃប្រទេសស្វីស បានកត់ត្រាសីតុណ្ហភាព ៣០ អង្សាសេ។ ភូមិនេះស្ថិតនៅលើកម្ពស់ខ្ពស់ ១,៦០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×