Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​ៗ​មិនធ្លាប់​ឃើញ មិនធ្លាប់​ជួប! សង្ឃ១អង្គ​បិណ្ឌបាត​បច្ច័យ​អត់​ស្គាល់​ពេល​វេលា ត្រូវ​សង្ឃ៣អង្គ​ទៀ​ត តាម​ប្រមា-ញ់​ឃា-ត់​ខ្លួន ផ្អើល​អស់អ្នក​ដំណើ​រ

ថ្មីៗនេះ ទិដ្ឋភាពដែលមិនធ្លាប់បានឃើញពីមុនមក គ្រាដែលបុគ្គលគ្រងស្បង់ចីរវជាសង្ឃមួយអង្គ ខណៈកំពុងបិណ្ឌបាតខុសពេលវេលាខុសវេលាដ៏ចម្លែក ស្រាប់តែត្រូវបានសង្ឃដទៃចំនួន៣អង្គ មកចាប់អូសចេញប្រទាញទ្រង់ទ្រងគ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរងឿងឆ្ងល់គ្រប់ៗគ្នាតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាអំឡុងម៉ោង ២ រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងទឹកដីភ្នំពេញថ្មី។

បើតាមនារីៗជាអ្នកលក់ ដែលបានដាក់បច្ច័យឲ្យ ត្រូវបានលឺនិយាយប្រាប់ទៅពូសន្តិសុខម្នាក់ ដែលបានមកសួរនាំរឿងហេតុឲ្យដឹងថា ព្រះសង្ឃចំនួន៣អង្គដែលមកឃាត់ខ្លួន បានអះអាងថាសង្ឃនោះ គឺជាសង្ឃក្លែងក្លាយ ខណៈដែលពួកនាងក៏ពុំធ្លាប់ដែលបានឃើញមកបិណ្ឌបាតពីមុនមកទេ។

តែទោះជាយ៉ាងណា ទាក់ទងសកម្មភាពឃាត់ខ្លួនដ៏ចម្លែក ពីសំណាក់ព្រះសង្ឃទាំង៣អង្គ ដែលគេថាជាមន្ត្រីសង្ឃតាមប្រមាញ់ចាប់ជនបន្លំជាសង្ឃដើរបំផ្លាញសាសនា ក៏បានធ្វើឲ្យមហាជនមួយចំនួនបានចោទឡើងថា «អាចថាគេចែកតំបន់គ្នា បើព្រះសង្ឃប៉ុន្មានអង្គនុះជាសង្ឃពិត គួរតែសហការជាមួយសមត្ថកិច្ច ដើម្បីមកចាប់សង្ឃក្លែងក្លាយ មិនគួរមកចាប់ឆៅៗបែបនេះទេ, គួតែសហការណ៍ជាមួយអាជ្ញាធរដែនដីជាមុន ហេីយអោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនទេីបត្រឹមត្រូវ ព្រោះថានៅទីសាធារណៈបែបនេះ គឺមិនគាប់ភ្នែកពុទ្ធបរិស័ទ្ធឡេីយ»។

ជាមួយគ្នានេះផងដែរ គេក៏បានឃើញអ្នកលេងហ្វេសប៊ុកដទៃទៀត បានចែករំលែកឲ្យដឹងថា «ក្រោមផ្សារស្ទឹងមានជ័យ ម៉ោង១ េម៉ាង២ នៅមានលោកដើរបិតបាត់ទៀត, ស្ទឹងមានជយ័លេងនិយាយហើយ លើកមុនខ្ញុំចេញពីធ្វើការវិញ ឃើញលោកកំពុងតែបែកថ្នាំ ឈរស្រែកនៅហ្គារាស់សាំង ហើយអាសូរតែប៉ុស្តិ៍នៅឆ្ងាយទៅមិនថាទេ នៅជាប់ហ្នឹងដែរ មិនបានមិនឃើញលោកកំពុងតែបែក,…។ រីឯអ្នកខ្លះទៀត ក៏បានបញ្ចេញរូបភាពវីដេអូស្តែងៗ សង្ឃមួយអង្គ បានចូលទៅបិណ្ឌបាតដល់ក្នុង Office តែម្តង, ឲ្យ 1$ សុំថែម ១ម៉ឺន ឬ ឲ្យ ១ម៉ឺន សុំថែម 10$ ក៏មានដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×