Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹង កា.ប់គា.ស់ទម្លុះទម្លា.យយានដ្ឋានជួសជុលរថយន្តមួយកន្លែង លួចយកទ្រព្យសម្បតិ្ត

spot_img

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែ សីហាឆ្នាំ ២០២២ នេះបានបញ្ជូនខ្លួន ជនសង្ស័យ ម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី កាប់គាស់ទម្លុះទម្លាយយានដ្ឋានជួសជុលរថយន្តមួយកន្លែង លួចយកទ្រព្យសម្បត្តិ ប្រព្រឹត្តនៅយានដ្ឋានជួសជុលរថយន្តយីហោ ទី បុប្ឆា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២២ ។

សមត្ថកិច្ច នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ លាង ចាន់ទី ហៅ ឡុង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូអនឡាញ ស្នាក់នៅកាស៊ីណូទី៦ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ចំណែកជនរងគ្រោះមានឈ្មោះ ឈ្មោះ អ៊ា ទី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់យានដ្ឋានទី បុប្ឆា ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២២ នៅចំណុចម្តុំវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូត វត្ថុតំាងមានៈ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IJ-៧១៥២ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×