Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​និយាយ​ហើ​យ! ឪពុក​ម្តាយ​ឲ្យ​ទៅរៀន តែ​កូន​ៗ​មួយ​ក្រុម​នេះ បែរជា​មក​ចូល​អុជ​ធូប​បន់ស្រន់ ស្តាប់​គ្រូ​នៅកន្លែង​ហ្នឹង…ទៅវិញ

រយៈពេលកន្លងមកនេះ ល្បែងសុីសងប្រភេទ «ឡូតូតាមអនឡាញ» គេបានសង្កេតឃើញកើតមានសឹងគ្រប់ខេត្តក្រុង ដោយអ្នកធ្វើអាជីវកម្មជាមួយល្បែងនេះ បានបើកលេងយ៉ាងចំហរ ជាពិសេសតាមហាងកាហ្វេ និងតារាងបាល់តែម្តង។

ពាក់ព័ន្ធល្បែងសុីសង «ឡូតូអនតាមឡាញ» នេះផងដែរ គេក៏មិនដឹងថា អ្នកបើកល្បែងលេងយ៉ាងចំហរទាំងអស់នោះ មានអាជ្ញាប័ណ្ណ ឬយ៉ាងណានោះទេ ខណៈដែលកន្លងមក ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាឲ្យបិទល្បែងសុីសងប្រភេទនេះ ទូទាំងប្រទេស។

តែទោះជាយ៉ាងណា ល្បែងអនឡាញនេះ គឺនៅតែកើតមានបើកលេងដដែល ហើយបើទោះជាល្បែងសុីសងនេះ មានអាជ្ញាប័ណ្ណយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋ ពិតមានការព្រួយបារម្ភជាខ្លាំង ចំពោះអំពើចោរកម្មតាមមូលដ្ឋាន ផ្ទុយពីភូមិ ឃុំ មានសុវត្ថិភាព ដែលមិនគួរណាអនុញ្ញាតឲ្យមានល្បែងសុីសងគ្រប់ប្រភេទបែបនេះសោះឡើយ ព្រោះពួកគាត់បានសង្កេតឃើញប្រជាពលរដ្ឋខ្មែរទាំងក្មេងទាំងចាស់មួយចំនួនធំ កំពុងវក់វីនឹងល្បែងភ្នាល់តាមអនឡាញនេះ ភ្លេចការរកសុីចិញ្ចឹមប្រពន្ធកូន។

ជាក់ស្តែង វីដេអូមួយដែលកំពុងត្រូវបានចែករំលែកថ្មីៗនេះ បានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង គ្រាដែលបានឃើញក្មេងប្រុសៗជាសិស្សសាលាមួយក្រុម បាននាំគ្នាចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយមានទាំងការអុជបួងសួងសុំឲ្យឈ្នះ ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តតែម្តង។

ប្រការនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភកាន់តែខ្លាំង ព្រោះថា ល្បែងសុីសងប្រភេទឡូតូ ភ្នាល់បាល់ តាមអនឡាញនេះ នឹងអាចពង្វក់ក្មេងៗឲ្យភ្លេចអស់ការសិក្សារៀនសូត្រ នាំឲ្យកើតមានអំពើលួចឆក់ ដែលកំពុងកើតមានស្ទើរតែជារៀងរាល់ថ្ងៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×