Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់ បុរសម្នាក់ឡើងផ្សាដែក ឆ្លងចរន្តអគ្គិសនីឆ.ក់…

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានឡើងទៅផ្សាដែកនៅលើរបងផ្ទះមួយកន្លែង ពេលមេឃកំពុងភ្លៀងរលឹម បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆ.ក់ធ្លាក់មកក្រោម បណ្តាលឲ្យស្លា.ប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យ ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សឿន ហ៊ួត ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរជាងផ្សាដែក បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ជាប់កន្លែងកើតហេតុស្ថិត ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តព្រៃវែង។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅជាប់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនរងគ្រោះ បានយកជណ្តើរដែកមកដាក់ឡើង ដើម្បីទៅផ្សាទ្វាររបងនៅមុខផ្ទះល្វែង ទើបតែសាងសង់ជិតរួចមួយកន្លែង ។ ពេលកំពុងតែផ្សាស្រាប់តែឆ្លងចរន្តអគ្គិសនី ឆ.ក់ទៅលើបុរសរងគ្រោះ បណ្តាលឲ្យធ្លាក់មកក្រោមបាត់ស្មារតីឈឹង ភ្លាមនោះដែរក៏បានប្រជាពលរដ្ឋ ជិតខាងនាំគ្នាជួយរិតទ្រូង និងលើកដាក់ទៅលើកង់បី បញ្ជូនយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ តែអកុសល្យ ដោយសភាពជនរងគ្រោះធ្ងន់ធ្ងរពេក បណ្តាលឲ្យដា.ច់ខ្យល់ស្លា.ប់ នៅក្នុងមន្ទីរពេទ្យរុស្ស៊ីតែម្តង។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងធ្វើកំណត់ហេតុ រួចទាក់ទងទៅខាងអគ្គិសនី មកពិត្យឃើញថា មានស្នាមរលាត់នៅលើខ្សែភ្លើងមួយខ្សែ ទើបបណ្តាលឲ្យមានការឆ្លងចរន្តអគ្គិសនី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×