នេះជាខណៈដ៏ចម្លែក និងគួរឲ្យហួសចិត្តបំផុតមួយ ដែលស្ត្រីម្នាក់បានស្រាតខោភ្លាមៗ និងជុះនោមដាក់ពែង ចំទើតនៅគិតលុយនៃហាងតូចមួយកន្លែង នៅក្នុងដែនដីនៃកោះតៃវ៉ាន់ ។
ហេតុការណ៍ដ៏ស្លុតចិត្តនេះ ត្រូវបានចាប់បានដោយកាមេរ៉ាឃ្លាំមើលរបស់ហាងនោះ និងបង្ហាញឲ្យឃើញស្ត្រីរូបនោះឡើងទៅលើកន្លែងទូទាត់លុយនៃហាង និងស្រាតខោអង្គុយជុះនោមដាក់ពែងតែម្តង មុនពេលដាក់ពែងនឹងមាត់ ហើយបង្ហូរវាចោល ។
ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាង FamilyMart (ដែលជាខ្សែចង្វាក់ហាងតូចៗដ៏ពេញនិយមរបស់ជប៉ុន) នៅក្នុងទីក្រុង Kaohsiung ភាគខាងត្បូងតៃវ៉ាន់ ។
ប្រភពបន្តថា ស្ត្រីម្នាក់បានចូលទៅក្នុងម៉ាតនោះ ដោយស្នើសុំប្រើប្រាស់បង្គន់ ប៉ុន្តែ នាងបានផ្ទុះកំហឹងយ៉ាងខ្លាំង នៅពេលបុគ្គលិកនៅទីនោះបានបដិសេធសំណើររបស់នាង ។
នៅក្នុងវីដេអូដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គមមកទល់សព្វថ្ងៃនេះ នោះបុគ្គលិកម្នាក់អាចត្រូវបានលឺនិយាយថា៖ «ប្រសិនអ្នកចង់ប្រើប្រាស់បង្គន់ ខ្ញុំនឹងបង្ហាញផ្លូវអ្នក ។ កុំធ្វើអ្វីឆ្កួតៗបែបនេះ» ។
ប៉ុន្តែ ស្ត្រីដែលគេជឿថាមានបញ្ហាស្មារតី បានឡើងលើតុគិតលុយ និងចាប់ផ្តើមអង្គុយចុះ ហើយនិយាយថា៖ «ខ្ញុំចង់ជុះនោម» ។
បុគ្គលិកម្នាក់នោះ បន្ទាប់មកអាចត្រូវបានលឺស្រែកថា៖ «តើនាងកំពុងធ្វើអ្វី? ចុះចេញពីលើនេះភ្លាមៗ! ចុះ…!! ខ្ញុំនឹងនាំនាងទៅកាន់បង្គន់» ។
ទោះយ៉ាងណា ស្ត្រីរឹងរួសនោះពុំស្តាប់ទេ និងព្យាយាមជុះនោមដាក់ពែងបានស្រេច ខណៈបុគ្គលិកនោះ បានចេញដើម្បីរាយការណ៍ករណីនេះទៅប៉ូលីសមកអន្តរាគមន៍ ៕ ចន្ទី