Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីចែស! ស្រី​ស្អាត​តូចចិត្ត​ខ្លាំ​ង ព្រោះ​ខំ​ស្លៀក​សិច​សុី​ចូល​ក្លឹប ចុងក្រោយ បែរ​ត្រូវ​ថៅកែ​ក្លឹប​ព្រមាន​ដេ​ញ​ចេ​ញ បើ​មិន​ចង​កៅស៊ូ…

spot_img

នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈដែលស្រីស្អាតម្នាក់ បានសម្រេចចិត្តចេញវីដេអូតាម TikTok និយាយឥតលាក់លៀម ឲ្យគ្រប់គ្នាជាពិសេសអ្នកចូលចិត្តចូលក្លឹបបានដឹង បន្ទាប់ពីរូបនាងត្រូវខ្មាសគេពេញក្នុងក្លឹប ដោយសារតែថៅកែក្លឹបមួយ ព្រមានដេញចេញ ទាក់ទងការស្លៀកពាក់សិចសុី…។

ស្រីស្អាតរូបនេះ បាននិយាយរៀបរាប់ឲ្យដឹងថា ដំបូងឡើយ រូបនាង និងមិត្តភក្តិ បាននាំគ្នាចូលក្លឹបស្កាយបារ នៅក្នុងទីក្រុងភ្នំពេញ។ បន្ទាប់អង្គុយញ៉ាំផឹកអុីតិចតួចហើយ ពួកនាងក៏បានបន្តចូលក្លឹកកម្សាន្តមួយកន្លែងទៀត ប៉ុន្តែ បន្ទាប់ផឹកបានប្រហែល១ម៉ោង២ម៉ោង ក៏ស្រាប់តែមានស្រ្តីម្នាក់មិនដឹងជាថៅកែ ឬ អ្នកគ្រប់គ្រងក្លឹប បានមកប្រាប់ឲ្យរូបនាងរក «កៅស៊ូ» ចងរ៉ូបដ៏សិចសុីរបស់នាង ដែលឆែកមួយចំហៀងល្វែងក្រោមបញ្ចេញសាច់ខ្ចីល្ហល្ហេវ និងបានបញ្ជាក់ថា នៅក្នុងក្លឹបនោះមិនអនុញ្ញាតឲ្យស្លៀកសិចសុីបែបនេះឡើយ។

ទាក់ទងរឿងនេះ ស្រីស្អាតចង់សួរថា បើមានបំរាមហាមស្លៀកសិចសុី ចុះហេតុអ្វី សន្តិសុខនៅក្លោងទ្វារឲ្យរូបនាងចូលមកដល់ខាងក្នុងក្លឹបធ្វើអី តើក្លឹបហ្នឹងជាសាលារៀនមែន!។

ទោះជាយ៉ាងណា ចំពោះរឿងនេះ តើវាជាការពិត ឬយ៉ាងណា គឺមានតែអ្នកធ្លាប់ទៅចូលក្លឹបទេទើបដឹងច្បាស់ថា តើក្លឹបណាខ្លះមានបំរាមស្លៀកសិចសុី ខណៈអ្នកលេងម្នាក់បានសម្តែងការហួសចិត្តថា៖ «ចែអាចធ្វើអ្នកនិពន្ធបាន ព្រោះពូកែប្រឌិតរឿងគ្រាន់បើ ក្លឹបអីគេបងជួយប្រាប់ឈ្មោះតិចមក ទិញរ៉ូបថ្មីដាក់ឲ្យបានម៉ារឿងកុំអោយស្ងាត់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@yurinfashion

ហួតចិត្តខ្លាំងបំរាមក្នុងក្លឹប😅

♬ original sound – Yurin
spot_img
×