Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បវរកញ្ញា ខ្មែរ-កម្ពជាក្រោម ពីររូបអាចនឹងជួបគ្នាលើវេទិកាប្រកួតបវរកញ្ញាផែនដី Miss Earth ឆ្នាំ២០២២

spot_img

ភ្នំពេញ ៖ បើទោះបីជាទឹកដីត្រូវបាន កាត់ផ្តាច់ តែបើគិតលើចិត្តនិងបេះដូងវិញ ឃើញថាមិនបាន បំភ្លេចឡើយ។ យ៉ាងណាមិញ ប្រជាជនខ្មែរ កម្ពុជាក្រោម នៅតែរក្សាទម្រង់ វប្បធម៌បុរាណខ្មែរ មិនអោយបាត់បង់ហើយផ្ចិតផ្ទង់បំផុត ណែនាំដល់កូនចៅ ជំនាន់ក្រោយ។ នេះជាការនឹកស្មាន មិនដល់ ហើយក៍ចូលរួមលើកទឹកចិត្ត ដល់បងប្អូននៅទីនោះដែលស្រឡាញ់ការពារមរតក ដូនតាពីបុរាណកាល។

ប្រសិនបើដូចជាការលើកឡើង មែននោះ រិតតែពិសេស ព្រោះឈាមជ័រខ្មែរពិតៗ បានក្លាយជាតំណាងប្រទេស ក្នុងការចេញទៅ ប្រកួតឆាកអន្តរជាតិ។ ខណៈមួយរូបតំណាងអោយវៀតណាម និងមួយរូបទៀតតំណាងអោយកម្ពុជា ។ ការដែលធ្លាយរឿងនេះ ធ្វើឲ្យហ្វេនៗ រិតតែចង់ដឹងនិងតាមដានដំណឹងនេះណាស់។

ដំណឹងនេះមិនទាន់ច្បាស់ការ ១០០% នៅឡើយនោះទេ។ ស្ថិតនៅក្នុងការរងចាំប្រកាសជាផ្លូវការពីក្រុមហ៊ុន Cambodia International Model ឆាប់ៗនេះ។ ដូចដឹងហើយ ឆន ស្រីណេត បានជាប់លេខ២ ក្នុងការប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២១។ នាងបានធ្វើឲ្យគេស្គាល់ ក្រោយពេលនាង ចូលដល់វគ្គសំខាន់ ហើយនិយាយលើវេទិកា ក្នុងពេលនាងឈឺប្រអប់ជើង និងត្រូវតស៊ូរើបម្រះឡើងវិញ។ ស្រីណេតរមែង អះអាងថាខ្មែរកម្ពុជាក្រោមក៍ជាខ្មែរតែមួយ ។ ពួកយើងបានរៀន អក្សរខ្មែរតាមវត្តអារាម ព្យាយាម ចឹងដឹងពី អ្វីដែលជារបស់ខ្មែរ តាមរយៈចាស់ទុំ។ នាងសង្ឃឹមថានិងមិនគិតថា អោយតែខ្មែរ ក្រោមជាខ្មែរកាត់វៀតណាម ។

តាំងពីស្រីណេត ជាប់តំណែង បវរកញ្ញា ខ្មែរកម្ពុជាក្រោមច្រើនណាស់ បានពេញចិត្តនាង ហើយស្រឡាញ់ឲ្យតម្លៃនាង ក្នុងនាមជាស្ត្រីខ្មែរក្រោមដែលតស៊ូហើយបង្ហាញភាពងើបឈមិនចុះចាញ់ឧបសគ្គ។ រីឯកញ្ញាឯកមួយរូបទៀតក៏លេចធ្លោហើយ ត្រូវបាន ប្រជាជនវៀតណាម ចូលចិត្តពីភាពឆ្លាតវៃ រហូតបានចាត់ទុកថាការប្រគល់តំណែងនេះពិតជាសម តែម្តង។ យ៉ាងណាយើង មានតែការតាមដាន បន្តទៀតថា ប្រែប្រួលស្ថានការបែបណាទៀត៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×