Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាត់ សុឃីម ឆ្លៀតចេញសម្តែង អំឡុងទៅលេងនៅអាមេរិក

spot_img

ភ្នំពេញ ៖ តារាចម្រៀងនាង ខាត់ សុឃីម និងក្រុមគ្រួសារបានហោះចេញទៅអាមេរិកតាមការគ្រោងទុកហើយកាលពីពេលថ្មីៗនេះ ក្នុងដំណើរជួបម្តាយ និងដើរកំសាន្តនៅលើទឹកដីមហាអំណាចមួយនេះរយៈពេល១ខែកន្លះ។
ក្នុងអំឡុងស្នាក់នៅដីអាមេរិកតារាចម្រៀងរូបនេះ ក៏បានឆ្លៀតចេញច្រៀងផ្តល់ភាពសប្បាយរីករាយ តាមការស្នើសុំពីសំណាក់បងប្អូនខ្មែរដែរ​រស់នៅទីនោះផងដែរ។

អ្នកនាង ខាត់ សុឃីម បានបង្ហាញរូបភាពនៃការសម្តែងរាំច្រៀងរបស់នាងនៅដីអាមេរិកជាច្រើនសន្លឹកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ជាមួយរូបភាពដែលមើលទៅបង្ហាញភាពរីករាយរវាងក្រុមគ្រួសាររបស់នាងជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅទីនោះ នាង ខាត់ សុឃីម បានពោលពាក្យដោយខ្លីថា អរគុណសម្រាប់ការអញ្ជើញចូលរួម និងទទួលរាក់ទាក់យ៉ាងកក់ក្តៅពិបងប្អូន។
យ៉ាងណាតាមគម្រោងអ្នកនាង ខាត់ សុឃីម និងចូលរួមច្រៀងរាំនៅតាមភោជនីយដ្ឋានខ្មែរនានាមួយចំនួនទៀត នៅក្នុងទឹកដីអាមេរិកតាមការស្នើសុំពីបងប្អូនខ្មែរដែលរស់នៅទីនោះ។
ជាការកត់សម្គាល់អ្នកនាង ខាត់ សុឃីម បានដាក់គម្រោងចេញទៅដើរលេង និងជួបមុខម្តាយ និងប្អូនស្រីដែលកំពុងរស់នៅអាមេរិកក្នុងរយះពេលជាង១ខែ។

ការចេញទៅអាមេរិកនាពេលនាងបានធ្វើឡើងក្នុងគោលបំណងធំដោយនាំស្វាមី និងកូនប្រុសស្រីរបស់នាងបានស្គាល់ទឹកដីអាមេរិកជាលើកដំបូង បន្ទាប់ពីរយាលពីការងារ។

ក្រៅពីការជួនជុំក្រុមគ្រួសារនៅទីនោះអ្នកនាង និងក្រុមគ្រួសារ ក៏នឹងឆ្លៀតពេលដើរលេងកំសាន្តតាមតំបន់នានានៅលើទឹកដីអាមេរិក ហើយជាពិសេសនាងក៏បានឆ្លៀតពេលឡើងឆាកច្រៀងរាំ ដើម្បីផ្តល់ការកំសាន្ត និងរីករាយដល់បងប្អូនខ្មែរនៅទីនោះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×