Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​ទឹក​បា.ក់​ទំនប់! អ្នក​ឡើង​ផ្សារ​នៅ​ចិន ផ្អើល​ចលាចល នាំគ្នា​សម្រុក​ចេញពី​ផ្សារ​ទំ​នើប ខណៈ​សន្តិសុខ​បិទទ្វារ​មិន​ឲ្យ​ចេញ ដោយសារតែ…

spot_img

គេហទំព័រ South China Morning Post កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ បានរាយការណ៍ថា ភាពចលាចលដ៏ធំមួយនៅផ្សារទំនើប IKEA ក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានកើតឡើង បន្ទាប់ពីមន្ត្រីសុខាភិបាលបានប្រកាសពីការបិទទ្វារផ្សារទំនើបភ្លាមៗ ជាមួយនឹងការបញ្ជាដាក់ហាមអ្នកទិញទំនិញទាំងអស់ចាកចេញពីអគារ បន្ទាប់ពីបានដឹងថា ក្នុងចំណោមពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-19 ម្នាក់ដែលបានធ្វើដំណើរទៅកាន់ IKEA ។

ការប្រកាសបិទផ្សារទំនើបដ៏ប្រថុចញ៉ុចនេះ គឺបានកើតឡើងកាលពីថ្ងៃ​សៅរ៍ ទី​១៣ ខែ​សីហា ដែលជា​លទ្ធផល​បានធ្វើឲ្យមនុស្សរាប់សិបនាក់​ព្យាយាមទម្លុះ​របាំងការពារសន្តិសុខ និងបុគ្គលិកសុខាភិបាល​ដើម្បីចាកចេញពីផ្សារ។ ភាពចលាចល​នៃ​ការស្រែកទាមទារចាកចេញរបស់ក្រុមអ្នកទិញឥវ៉ាន់​ត្រូវបានគេ​ចែករំលែក​នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម រហូតបង្កឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សជុំវិញពិភពលោកតែម្តង។

មន្ត្រីសុខាភិបាលនៅទីក្រុងសៀងហៃ បាននិយាយថា ពួកគេបានអនុវត្តវិធានការទប់ស្កាត់បណ្តោះអាសន្ននៅក្នុងផ្សារទំនើប បន្ទាប់ពីដឹងថា ក្នុងចំណោមពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ដែលឆ្លងមេរោគកូវីដ-19 ដែលបានធ្វើដំណើរទៅកាន់ផ្សារទំនើបនេះ។ តែទោះជាយ៉ាងណាក៏ដោយ ករណីនេះ មិនត្រូវបានគេបង្ហាញឱ្យដឹងថា តើក្មេងប្រុសនោះបានទៅ IKEA នៅពេលណានោះទេ។

Zhao Dandan នាយករងនៃគណៈកម្មការសុខភាពសៀងហៃ បាននិយាយនៅថ្ងៃទី១៤ ខែសីហា ឲ្យដឹងថា អ្នកគ្រប់គ្នានៅក្នុងផ្សារទំនើប IKEA Shanghai និងតំបន់ដែលរងផលប៉ះពាល់ផ្សេងទៀត នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល២ថ្ងៃ និងតាមដានរយៈពេល ៥ ថ្ងៃទៀត។

ទាក់ទងនឹងករណីបិទទ្វារបែបផ្លេកបន្ទោរនេះផងដែរ គឺត្រូវបានដឹងថា ជា​ផ្នែកមួយនៃ​យុទ្ធសាស្ត្រសូន្យកូវីដរបស់រដ្ឋាភិបាលចិន ក្នុងគោលបំណងលុបបំបាត់ការផ្ទុះឡើងនៃជំងឺនៅក្នុងតំបន់ដែលមនុស្សរស់នៅក្នុងអគារ ឬតំបន់ទីក្រុង ដែលនឹងត្រូវបានជូនដំណឹងជាមុនក្នុងរយៈពេលខ្លី មុនពេលបិទការចេញចូល ដែលបានបង្កការភ័យស្លន់ស្លោ​ពេញប្រទេស។

គួរបញ្ជាក់ថា កន្លងមក ប្រជាជន ២៥ លាននាក់ នៅទីក្រុងសៀងហៃ បានប្រឈមមុខនឹងការបិទទ្វារយ៉ាងតឹងរ៉ឹងក្នុងខែមេសា ដល់ខែឧសភា ដោយត្រូវបានហាមឃាត់មិនឱ្យចាកចេញពីលំនៅដ្ឋាន ដែលជាហេតុធ្វើឲ្យមនុស្សជាច្រើនប្រឈមនឹងការស្រេកឃ្លានដោយសារកង្វះអាហារ។

ក្នុងឃ្លីប​ដែលត្រូវបានផ្សព្វផ្សាយលើ​បណ្តាញសង្គម​បានឃើញថា ​មានការប្រកាសមួយបានបន្លឺឡើងនៅ​ក្នុងហាងទំនិញ IKEA ដោយបុគ្គលិកបានជូនដំណឹងថា សូមស្នើសុំបិទផ្សារទំនើបជាបន្ទាន់ និងបញ្ឈប់មនុស្សមិនឱ្យចូល ឬចាកចេញពីអគារឡើយ។ បន្ទាប់មក នៅពេលដែលបុគ្គលិកនៅក្នុងសម្លៀកបំពាក់ការពារ បានព្យាយាមបិទទ្វារនៃហាងទំនិញ ស្រាប់តែមានមនុស្សរាប់សិបនាក់ បានប្រញាប់ប្រញាល់ទៅទ្វារចេញ ដើម្បីទម្លុះចេញផ្អើលឈូឆរតែម្តង។

ម្នាក់ក្នុងចំណោមអ្នក​នៅ​ក្នុងហេតុការណ៍នោះ​ ក៏បានបង្ហោះ​ឃ្លីបនៅលើ Douyin ឬ​ហៅ​ថា TikTok ជា​ភាសា​ចិនថា អ្នកដែលព្យាយាមរត់ចេញពីផ្សារពេលអត់រួចនោះ គឺត្រូវជាប់នៅក្នុង IKEA ចាប់ពីម៉ោង ៨ យប់​រហូតដល់ពាក់កណ្តាលអធ្រាត្រ មុនពេលត្រូវបាននាំទៅកាន់សណ្ឋាគារ ដែលប្រើសម្រាប់ការដាក់ឱ្យនៅដាច់ពីគេ។

ផ្សារទំនើប IKEA ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសបិទហាងរបស់ខ្លួនជាបណ្តោះអាសន្ន នៅថ្ងៃទី១៤-១៥ ខែសីហា ដើម្បីឆ្លើយតបទៅនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។

ទោះបីជាស្ថានភាពសង្គម និងសេដ្ឋកិច្ច កាន់តែយ៉ាប់យ៉ឺនក៏ដោយ គិតត្រឹមថ្ងៃទី១៥ ខែសីហា ប្រទេសចិនបានរាយការណ៍ករណីថ្មីនៃ COVID-19 ចំនួន ២.៣១២ នៅក្នុងប្រទេស ដែលនេះជាលើកទីមួយក្នុងរយៈពេលជាងបីខែ ដែលប្រទេសចិនបានរកឃើញច្រើនជាងករណីកូវីដ-១៩ ចំនួន ២,០០០ ករណី ក្នុងរយៈពេលបីថ្ងៃជាប់គ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×