Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ ចែកគ្នាដឹង៖ ឈឺចាប់ណាស់! ធ្វើការ ៥ឆ្នាំជាមួយគ្នា ដល់អញ្ជើញចូលរួមមង្គលការ មកតែ ១នាក់គត់!

spot_img

កូនក្រមុំម្នាក់ សែនមហាឈឺចាប់ ធ្វើការជាមួយគ្នា ៥ឆ្នាំ ដល់ពេលអញ្ជើញមិត្តរួមការងារក្នុងក្រុមហ៊ុនទាំងអស់ ចូលរួមពិធីមង្គលការ ស្រាប់តែមកចូលរួមតែ ១នាក់គត់។ ខឹងផង អន់ចិត្តផង ឈឺចាប់ផង ដាក់ពាក្យសុំឈប់ធ្វើការតែម្ដង…
មានជាច្រើនដង ដែលយើងធ្លាប់បានឮប្រយោគដែលគេនិយាយថា “មានមិត្តរួមការងារល្អ ការងារនឹងជោគជ័យមុន ៥០%” វាធ្វើឱ្យសង្គមការងាររលូនល្អ និងជួយគ្នាពុះពារបញ្ហាផ្សេងៗ ដែលកើតឡើងក្នុងអំឡុងពេលធ្វើការងារ បានកាន់តែងាយឡើង ប៉ុន្តែមាននាងក្រមុំម្នាក់ បានផូស្តសារនៅក្នុងបណ្ដាញសង្គម ទម្លាយពីអារម្មណ៍នៅក្នុងជម្រៅចិត្តដ៏សែនមហាសោកសៅ ក្រោយពីនាងបានផ្ដល់ភាពស្មោះស្ម័គ្រចំពោះមិត្តរួមការងារ តែគ្មាននរណាម្នាក់ ផ្ដល់ឱ្យមកនាងវិញឡើយ។

ហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេសចិន នៅពេលដែលនារីក្មេងម្នាក់ ធ្វើការនៅក្នុងក្រុមហ៊ុនមួយជាង ៥ឆ្នាំ ដែលមិនថាអ្នកណាក៏ដោយ មកអញ្ជើញនាងទៅចូលរួមពិធីមង្គលការ នាងនឹងឆ្លើយតបការអញ្ជើញនោះ ដោយការទៅចូលរួមជានិច្ច និងបានជូនពរកូនកំលោះ-កូនក្រមុំ ដែលជាមិត្តរួមការងារក្នុងក្រុមហ៊ុនជាមួយគ្នានោះ ច្រើនដល់ទៅ ១ភាគ៣ នៃចំនួនទាំងអស់ជាង ៧០នាក់ ហើយគេបានដឹងទៀតថា នាងមានសម្ព័ន្ធភាពល្អ ជាមួយមិត្តរួមការងារគ្រប់ៗគ្នា។

ដូច្នេះហើយ ទើបនៅពេលនាងរៀបការ នាងបានចាប់ផ្ដើមចែកសំបុត្រការ និងផ្ញើការគោរពអញ្ជើញ ទៅមិត្តរួមការងារ ដែលនាងធ្លាប់ទៅស៊ីការពួកគេ តែក៏នឹកកង្វល់ ខ្លាចអ្នកឯទៀតអន់ចិត្តថា ហេតុអីបានជានាង មិនអញ្ជើញពួកគេ នាងក៏សម្រេចចិត្ត អញ្ជើញមិត្តរួមការងារទាំងអស់តែម្ដង ដោយនាងបានត្រៀមបម្រុងម្ហូបអាហារ ៦តុ សម្រាប់មិត្តរួមការងារជាពិសេសទៀតផង។ តែលុះដល់ថ្ងៃមង្គលការដ៏ផ្អែមល្ហែមរបស់នាង វាបានក្លាយទៅជាថ្ងៃនៃភាពភាន់ភាំងស្រឡាំងកាំង ស្ទើរតែគាំងបេះដូង ឈឺចាប់ និងខ្មាសអៀនជាទីបំផុត រហូតដល់មិនហ៊ានជួបមុខអ្នកណា ដោយសារតែមានមិត្តរួមការងារមកចូលរួមតែ ១នាក់គត់។

នាងមានការអៀនខ្មាស់យ៉ាងខ្លាំង រហូតដល់លែងហ៊ានមើលមុខក្រុមគ្រួសារ និងមិត្តភក្តិខាងស្វាមីទៀតផង។ នាងបានប្ដូរអារម្មណ៍សោកសៅ និងឈឺចាប់ ក្លាយជាកំហឹង នាងតាំងចិត្តថា ថ្ងៃស្អែក នាងនឹងទៅដាក់ពាក្យសុំឈប់ធ្វើការពីក្រុមហ៊ុននោះ និងលែងទ្រាំនៅជាមួយមិត្តរួមការងារប្រភេទនេះតទៅទៀតហើយ។

ចាប់តាំងពីពេលនោះមក រឿងរ៉ាវមហាសែនឈឺចាប់នេះ ត្រូវបានចែករំលែក រហូតក្លាយជាវ៉ៃរ៉ាល់ ដែលមានអ្នកលេងបណ្ដាញសង្គម នាំគ្នាខំមិនត៍យ៉ាងសន្ធឹកសន្ធាប់ ដែលចែកចេញជា ២ក្រុម អ្នកខ្លះគាំទ្រឱ្យនាងក្រមុំរូបនោះ លាឈប់ចេញពីក្រុមហ៊ុននោះ ដោយសារគិតថា ត្រូវមិត្តរួមការងារធ្វើដាក់នាងបែបហ្នឹងហើយ វាគ្មានហេតុផលអី ដែលត្រូវនៅតទៅទៀតឡើយ តែក្រុម ១ទៀតគិតថា អ្នកខុសគឺ នាងក្រមុំនោះខ្លួនឯងទៅវិញ៕

spot_img
×