Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់! ទើប​សម្រាលកូន​ដោយ​វះកា​ត់ ម្តាយក្មេក​គ្មាន​បេះដូ​ង បង្ខំឲ្យ​ចេញ​ធ្វើការ​រក​សុី​ចិញ្ចឹម​គ្រួសា​រ ពេលនេះ នាងស​ម្រេច​ចិត្ត…

spot_img

គេហទំព័ររបស់ចិន sinchew នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ បានបញ្ចេញរឿងរ៉ាវដ៏ខ្លោចចិត្តបំផុតមួយ ដែលនារីវ័យក្មេងម្នាក់ រស់នៅក្នុងទីក្រុង Tangshan ខេត្ត Hebei ប្រទេសចិន គឺចាប់តាំងពីនាងសម្រាលបានកូនស្រីដោយការវះកាត់រួចមក ត្រូវបានគ្រួសារខាងប្តីមិនពេញចិត្ត ដោយបានចោទប្រកាន់ថា នាងមិនព្រមធ្វើ​អ្វីសោះ បន្ទាប់ពីសម្រាលកូន ខណៈដែលម្តាយក្មេកបានជំរុញឲ្យនាងចេញទៅធ្វើការ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។

ចំណែកប្តីរបស់នាងវិញ ដែលត្រូវបានដឹងថា ក៏មិនធ្វើអ្វីសោះ មិនបានគិតគូរអំពីការការពារប្រពន្ធទន់ខ្សោយរបស់ខ្លួន​ពីការវះកាត់នោះ​ទេ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងជាខ្លាំង។ ដោយសារតែបញ្ហាមិនខ្វល់ខ្វាយយកចិត្តទុកដាក់ ពីសំណាក់ម្តាយក្មេក និងប្តី នាងបានបង្ខំចិត្តស៊ូទ្រាំ និងព្យាយាមមើលថែកូនស្រីដោយខ្លួនឯង។

នាងបានប្រាប់ថា នៅក្នុងគ្រួសារខាងប្តី គឺមានតែជីដូនអាយុ ៨០ ឆ្នាំម្នាក់ប៉ុណ្ណោះ ដែលមិនមើលងាយនាង ហើយគាត់ក៏ជា​អ្នកដែលបានជួយមើលថែ​នាង​ក្នុងអំឡុងពេលសម្រាកព្យាបាល​ក្រោយសម្រាលកូនផងដែរ។ តែទោះ​បីជា​យ៉ាងណា ការប្រឈមមុខទៅនឹងទង្វើដ៏អាក្រក់របស់ម្តាយក្មេក និងប្តីក៏គ្មានក្តីស្រឡាញ់ថែមទៀតនោះ នៅពេលនេះ នាងសម្រេចចិត្តលែងលះ​ប្តី​ដោយស្ងាត់ៗ បន្ទាប់ពីសុខភាពរបស់នាងក្រោយសម្រាលកូន បានល្អប្រសើរឡើងឡើងវិញ។

ជាក់ស្តែង ថ្មីៗនេះ នាងបានទៅកាន់ការិយាល័យប៉ូលីសក្នុងតំបន់ ដើម្បីរៀបចំឯកសារលែងលះ មុននឹងនាំកូនស្រី​វិលត្រឡប់ទៅ​ផ្ទះរបស់នាងវិញ។ នាងក៏បានបញ្ចេញអារម្មណ៍មួយនេះ «កម្មអ្វីម្ល៉េះទេ! ហេតុអ្វីបានជា​ខ្ញុំត្រូវមកប្រឈមមុខនឹងម្តាយក្មេក​ដែលតែងតែបង្កហេតុបែបនេះអុីចឹង?»។

រឿងរ៉ាវនេះ បាននាំឱ្យមានការជជែកវែកញែក នៅក្នុងចំណោមអ្នកលេងអ៊ីនធឺណិតចិន។ ក្នុងនោះ មតិមហាជនជាច្រើនបានរិះគន់ម្តាយក្មេកនោះយ៉ាងធ្ងន់ៗថា «តើអ្នកជាម្តាយក្មេកបែបណា ហេតុអ្វីគ្មានចិត្ត គ្មានបេះដូងបែបនេះ សូម្បីចំពោះចៅ, តើអ្នកដឹងទេថា ការវះកាត់នេះ​មានការឈឺចាប់ខ្លាំង និងត្រូវថ្នមខ្លួន ដោយមានការយកចិត្តទុកដាក់ពីគ្រួសារដែរឬទេ ព្រោះថាសូម្បីតែមិនអាចផ្លាស់ទីបាន ក្រោយសម្រាល,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×