Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! តខ្សែ​ភ្លើង​ក្នុងទឹ​ក ជា​លទ្ធផល បុរស​ជាងភ្លើង​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆ.ក់ បណ្តាល​ឲ្យ…

ជារឿងដ៏ហួសចិត្តខ្លាំងណាស់ នៅពេលដែលបានឃើញគេតខ្សែភ្លើងឆ្លងកាត់ក្នុងប្រឡាយទឹកបែបនេះ ដោយមិនគិតពីហានិភ័យគ្រោះថ្នាក់សោះឡើយ ហើយជាលទ្ធផល នៅពេលនេះ បានធ្វើឲ្យបុរសជាជាងភ្លើងម្នាក់ ត្រូវខ្សែភ្លើងក្នុងទឹកឆក់ស្លាប់ម្នាក់ហើយ។

ហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ព្យុងយូ (ផ្សាររាត្រី) ក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីវេលាម៉ោង ៩ និង ០០ នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Eap Tong Chhan បានបង្ហោះសារទាក់ទងនឹងករណីនេះឲ្យដឹងថា៖ «ពេលខ្ញុំឃើញខ្សែភ្លើងនៅក្នុងទឹក នៅផ្លូវ៦០m ព្យុងយូរអង្គរ មើលទៅគួរអោយខ្លាច តែមិនហ៊ានផុសទេ ទី១ ខ្លាចខ្សែគេឈប់ប្រើ ទី២ខ្លាចអ្នកបានផលប្រយោជន៍គេខឹង តែក្នុងចិត្តខ្ញុំគិតថា ថ្ងៃណាមួយនឹងមានគ្រោះថ្នាក់ដល់មនុស្សពុំខាន តែឥលូវមែន ចំជាងភ្លើងទៀត»។

ក្រោយពីបានឃើញបែបនេះ មហាជនបានសម្តែងការហួសចិត្តថា «មើលទៅដូចដាក់អន្ទាក់ចឹង ម្នាយអាណាយកខ្សែភ្លើងដាក់តាមប្រឡាយ, ជាងភ្លើងភ្លេចដាក់អក្សរ​ (ង)​ បើ​ជាងភ្លើងមានអក្សរ​ (ង) ​គេ​អត់ធ្វើ​ភ្លើងក្នុងទឹកទាំងមិនបិទភ្លើងចឹងទេ,…​»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×