លីន យីទៀន (Lin Yi Tian) តារាសម្តែងល្បីត្រូវបាន TVB បណ្តេញចោលព្រោះរឿងអាស្រូវ “បែកធ្លាយ Clip Sex” ក្នុងបន្ទប់ទឹកសាធារណៈកាលពីឆ្នាំ ២០១៤ ថ្មីៗនេះនៅបន្តរងការរិះគន់ខ្លាំងៗព្រោះមានកាយវិការលូកលាន់មិត្តប្រុសនៅទីសាធារណៈ។
តាម Eastweek ថ្ងៃទី ៤ ខែ១១ កន្លងមករូបភាពច្រើនសន្លឹក បង្ហាញឲ្យឃើញអតីតតារាសម្តែងរូបនេះប្រកៀកគ្នា ហើយថែមទាំង “លូកលាន់” ខណៈពេលកំពុងបណ្តើរគ្នាដើរលេងនៅកណ្តាលហ្វូងមនុស្ស។
លីន យីទៀន ធ្លាប់ជាតារារបស់ TVB
មិត្តប្រុសបច្ចុប្បន្នរបស់នាងគឺ Wang Chak សញ្ជាតិអូស្ត្រាលី។ លីន យីទៀន ធ្លាបា់នប្រាប់អ្នកកាសែតថា ពួកគេស្រឡាញ់គ្នា១ឆ្នាំមកហើយៗមានបំណងនឹងរៀបការជាមួយគ្នាថែមទៀតផង។
អតីតតារាដែលកុំតែ…មាយាទ
សកម្មភាព “ព្រហើន” លូកលាន់កណ្តាលទីសាធារណៈរបស់លីន យីទៀន ធ្វើឲ្យមហាជនជេរប្រទេចយ៉ាងចាស់ដៃ។ អ្នកខ្លះថា តារាកើតឆ្នាំ ១៩៨៩នេះ ពុំមានអ្វី “ប្រែប្រួល”ឡើយ “មាយាទអន់នៅតែអន់ដដែល!”។
រឿងអាស្រូវ Clip Sex ឆ្នាំ២០១៤ ជាមូលហេតុរងការបណ្តេញចេញពី TVB
បច្ចុប្បន្នលីន យីទៀន ជាគ្រូបង្រៀន Yoga