Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់! ព្រោះតែ​គ្រួសារ​មិន​មានលទ្ធភាព នាង​ខំធ្វើការ ១៤ ទៅ ១៦ ម៉ោង ដើម្បី​បំពេញ​ក្តី​សុ​បិ​ន្ត រហូត​ក្លាយជា​អ្នក​ប្រណាំង​ម៉ូតូ​ធំ

spot_img

ថ្មីៗនេះ វីដេអូ TikTok មួយស្តីបង្ហាញការខិតខំប្រឹងប្រែង និងការលះបង់របស់នារីម្នាក់ ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់នាង បានក្លាយជាអ្នកប្រណាំងម៉ូតូ បានកំពុងតែល្បីខ្លាំង។

Yulina ជាអ្នកប្រណាំងម៉ូតូជនជាតិម៉ាឡេស៊ី បានឲ្យដឹងថា នាងមកពីគ្រួសារវណ្ណៈកម្មករ ដែលធ្វើការងារពេញមួយជីវិត ដើម្បីមានលុយចិញ្ចឹមក្រពះ។ តែ​សំណាងល្អ ឪពុកម្តាយរបស់នាងបើកចិត្តទូលាយ ដោយអនុញ្ញាតឱ្យនាងធ្វើការសម្រេចចិត្តដោយខ្លួនឯង ទាក់ទងនឹងអ្វីដែលនាងចង់ធ្វើក្នុងជីវិតរបស់នាង។

អ្វីដែលនាងជ្រើសរើសគឺការខិតខំប្រឹងប្រែង ដោយនាងចាប់ផ្តើមជាមួយនឹងការងារបម្រើជាអ្នកចែកបៀកាស៊ីណូរយៈពេល ៨ ម៉ោង និងចំណាយពេល ៦ ទៅ ៨ ម៉ោងទៀតជាអ្នករត់តុ។ ការងារមមាញឹករបស់នាង ពេលខ្លះធ្វើឱ្យនាងភ្លេចញ៉ាំអាហារ។ ប៉ុន្តែ​ ទោះបីការងារលំបាកយ៉ាងណាក៏ដោយ​ក៏នាងនឹងមិននឿយហត់ដែរ ព្រោះតែដើម្បីសន្សំប្រាក់​សម្រាប់ក្តីសុបិន នោះ​គឺការចូលរួមប្រកួតជើងឯកថ្នាក់ជាតិ។

Yulina បានបង្ហើបថា ការប្រណាំង​ជា​កីឡា​ដែលមានតម្លៃ​ថ្លៃ​ណាស់។ អ្នកប្រណាំងភាគច្រើនមកពីគ្រួសារអ្នកមាន ខណៈពេលដែលអ្នកមិនទាន់មាន វាត្រូវការការខិតខំប្រឹងប្រែងដើម្បីជម្នះការលំបាក ហើយក៏បង្វែរចំណុចខ្សោយទៅជាចំណុចខ្លាំងផងដែរ។

យ៉ាងណា​ក៏ដោយ ស្រីស្អាតវ័យក្មេងរូបនេះ​ទទួលស្គាល់ថា ដំបូងឡើយ នាងមិនដែលស្រមៃ​ចង់ក្លាយជា​អ្នកបើកម៉ូតូប្រណាំងទេ ពោលគឺវាជារឿងដែលនាងមិនដែលបានគិតដល់ទាល់តែសោះ។ ប៉ុន្តែវាបានចាប់ផ្តើមនៅពេលដែលនាងសន្សំលុយទិញបានសម្រាប់ម៉ូតូធំកម្លាំង 250cc ១គ្រឿង។

នាងនិយាយថា «ខ្ញុំគិតថា អ្នកប្រណាំងគ្រប់រូបច្បាស់ជា​ធ្លាប់ឆ្លងកាត់រឿងនេះ។ ពួកគេប្រហែលជាជឿថា ពួកគេជាអំណោយពីព្រះដល់ពិភពលោក ដោយ​សារ​តែ​ពួក​គេ​អាច​ជិះ​ម៉ូតូធំបាន»។ ទោះជាយ៉ាងណាក៏ដោយ ការលេងសើចរបស់នាងបានផ្លាស់ប្តូរយ៉ាងដ៏មិននឹកស្មាន បន្ទាប់ពីនាងបានទៅទស្សនាផ្លូវតូចមួយក្នុងទីក្រុង Sepang -ជាកន្លែងដែលអ្នកប្រណាំងធម្មតា ត្រូវបានអនុញ្ញាតឱ្យហាត់ប្រណាំងម៉ូតូ។

នៅទីនោះ Yulina បានដឹងថា ពេលឃើញអ្នកប្រណាំងដទៃ ធ្វើបានដ៏អស្ចារ្យ ធ្វើឲ្យនាងមិនរំពឹងទុកនោះទេ ព្រោះពួកគេគ្រប់គ្នាសុទ្ធតែមានល្បឿនលឿន បើកម៉ូតូឆ្លងកាត់នាងទាំងអស់។ តែទោះជាយ៉ាងណា វា​ធ្វើ​ឱ្យនាងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយនាងបានសច្ចា​នឹងខ្លួនឯងថា ថ្ងៃ​ណា​មួយ​នាងនឹងអាចជិះ​ដូចគេបាន។

បន្ទាប់ពីថ្ងៃ​នោះ នាងបានបោះ​ជំហានដើម្បីបន្តក្តីសុបិនរបស់នាង​ក្នុងការក្លាយជា​អ្នកបើកម៉ូតូប្រណាំង ដោយចាប់ផ្ដើមពីការប្រកួតក្រៅ​ផ្លូវ​ការមុនពេលចូលរួមការប្រណាំងក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់​ក្នុងឆ្នាំ​២០១៧ ដោយបានឈ្នះ​រង្វាន់លើកដំបូង​ ហើយនាងក៏បានព្យាយាមចូលរួមក្នុងការប្រកួត​ដែលអនុម័តដោយរដ្ឋាភិបាល​និងរួមទាំងការប្រកួតដែលរៀបចំដោយសហព័ន្ធបរទេសផងដែរ។

ទោះ​ជា​យ៉ាង​ណា Yulina ទទួលស្គាល់ថា នៅ​មានអ្វីដែលនាងត្រូវរៀនច្រើនទៀត។ អ្វីៗមិនងាយស្រួលដូចដែលពួកគេគិតនោះទេ។ កាល​ពី​មុន​នាង​បាន​បាក់​ដៃ របួស​លើ​មុខ និង​ឆ្អឹង​ក នាង​មាន​អារម្មណ៍​ពី​ការ​ប្រកួត​ថា​អ្វី​ដែលអ្នកបាន​ឃើញ​គឺ​ខុស​ពី​អ្វី​ដែល​ពិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@rosyulina

What does it mean to be human? Apakah erti menjadi seorang manusia? Qué significa ser humana?

♬ Without base(845482) – zomap
spot_img
×