Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​មិន​ស្រណុក​មែន! ក្រោយ​បុរស​ម្នាក់​រិះ​គន់​ធ្ងន់​ៗ​ដាក់ ថុល សុ​ភិ​ទិ ពាក់ព័ន្ធ​សាក់​ពេញ​ដងខ្លួន ពេលនេះ​លោក​ផ្កាយ២ជា​ឪពុក ចេញ​ប្រតិកម្ម​ហើ​យ…

spot_img

ជឿថាប្រិយមិត្តជាច្រើននៅក្នុងបណ្តាញសង្គម ជាពិសេសបណ្តាយុវវ័យៗមួយចំនួនធំដែលក៏ជា Idol បានស្គាល់រួចហើយ ពីប្អូនប្រុស ថុល សុភិទិ ដែលជាបេក្ខជនដ៏លេចធ្លោមួយរូប នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី៤ ហើយក៏ជាបេក្ខជនដែលអ្នកគាំទ្រចង់ឲ្យក្លាយជាម្ចាស់ពានផងដែរ ព្រោះតែពេញចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាពនៃទឹកដមសំឡេងដ៏ពិរោះ រួមផ្សំរូបសម្រស់ស្រស់សង្ហារបស់ សុភិទិ។

តែយ៉ាងណាមិញ អ្វីដ៏គួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺស្របពេលដែល សុភិទិ កំពុងទទួលការចាប់អារម្មណ៍ និងគាំទ្រ ពីសំណាក់ទស្សនិកជនយ៉ាងច្រើន ក៏ស្រាប់តែតារា TikTok ភ្លេវប៊ីចេងម្នាក់ ដែលមានគណនីឈ្មោះ apanha9999 បានចេញមុខរិះគន់ធ្ងន់ៗ ដោយចោទប្រកាន់ថា បេក្ខជនរូបនេះ ជាមនុស្សញៀនថ្នាំ ដើរប៉ោឡែអាវ៉ាសែ, ជាក្មេងដើរអេតចាយតាមផ្លូវចិញ្ចើមផ្លូវ និងជាក្មេងពុំទទួលបានការអប់រំពីឪពុកម្តាយ និងសាលា។ សូមបញ្ជាក់ថា មូលហេតុដែលបុរសរូបនេះបានចេញមកធ្វើការរិះគន់លើសំបកក្រៅបែបនេះ គឺដោយសារតែឃើញបេក្ខជន ថុល សុភិទិ មានសាក់ពេញខ្លួន ក៏វាយតម្លៃថាមិនមែនជាមនុស្សល្អ។

ក្រោយពីបានឃើញបុរសរូបនេះ ចេញមកវាយតម្លៃខុសរបៀបបែបនេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការហួសចិត្ត និងដាក់ឲ្យកប់ៗថា៖ «អាពូនេះចង់ល្បីខុសរឿង ប្រហែលចង់ល្បីដេកគុកហើយមើលទៅ, ចុះមិចពូឯងដឹង ច្បាស់មេសថាគេមិនដែលចូលសាលា ហើយពូឯងហ្នឹង វាឈឺចាប់ស្អិតទ្រូង ស្អីពូឯង គ្រោន់តែរឿងគេសាក់សោះនៀក, អាមួយនេះវាជិតបានទទួលរង្វាន់លេខ 8 ហើយ ព្រោះវាដើរតែសន្និដ្ឋានវាយតំលៃគ្រួសាគេ,… »។

ដោយឡែក ឪពុករបស់ សុភិទិ លោកផ្កាយ២ មាឃ ប៊ុនថុល ក្រោយពីឃើញបែបនេះ លោកក៏បានចេញប្រតិកម្មឆ្លើយតប និងព្រមានទៅកាន់បុរសភ្លេវប៊ីចេងរូបនេះថា៖ «តើបុគ្គលម្នាក់នេះជាអ្នកណា? ម៉េចបានយករូបកូនខ្ញុំ ថុល សុភិទិ មកវាយតំលៃលើរូបគាត់ គ្រាន់តែរឿងចាក់សាក់លើដងខ្លួន ហេតុអីអ្នកឯងហ៊ានវាយតំលៃ ប្រៀបធៀបកូនខ្ញុំទៅក្មេងញៀនថ្នាំ ទៅក្មេងហិតកាវ និងក្មេងគ្មានឪពុកម្តាយណែនាំប្រដៅ ហើយដាក់សញ្ញាសួរឲ្យគេឆ្លើយតប តើអ្នកឯងមានបំណងអី្វ បានអ្នកឯងហ៊ានវាយតំលៃគ្រួសារខ្ញុំ និងកូនខ្ញុំ អ្នកស្គាល់ខ្ញុំ គ្រួសាខ្ញុំនៅឯណា? អ្នកឯងត្រូវតែចេញមុខមកសុំទោសគ្រួសារខ្ញុំជាសាធារណៈ ព្រោះអ្នកឯងហានមើលងាយគ្រួសារនឹងកូនខ្ញុំ ថុល សុភិទិ សូមបងប្អូនជួយចែករំលែក ឲ្យពុកម៉ែបងប្អូនបានដឹង ឲ្យគាត់ចេញមកជួបខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×