ខេត្តព្រៃវែង៖មានករណីមនុស្សស្លាប់ ដោយសារឧបករណ៍ខ្សែលួសដុំឆក់កណ្តុរ នៅចំណុចបឹងលលាខាងលិចព្រែកទោល មានចំងាយប្រហែល ២គីឡូម៉ែត្រ ពីផ្ទះជនរងគ្រោះ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៣និង៣០នាទី ស្ថិតនៅភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង ។
សាកសពមាន ឈ្មោះ ត្រិះ សៀងហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំខាងលើ ។
បើតាមនគរបាលមូលដ្ឋាន បានឱ្យដឹងថា មូលហេតុដំបូង គឺជនរងគ្រោះ បានទៅដាក់ឧបករណ៍ខ្សែលួសដុំឆក់កណ្តុរ តែដល់ក្រោយមក ក៏ដើររើសកណ្តុរ ដែលឆក់ មិនបានប្រុងប្រយ័ត្នក៏រអិលជើងដួល ទៅប៉ះដៃខាងឆ្វេង ជាប់នឹងខ្សែលួស ឱបនឹងដើមទ្រូង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយពីបានពិនិត្យសាកសពចប់សព្វគ្រប់សមត្ថកិច្ចសន្និដ្ឋានថា ឈ្មោះ ត្រិះ សៀងហេង ពិតជាបានស្លាប់ ដោយសារឧបករណ៍ ខ្សែលួសដុំឆក់កណ្តុរខ្លួនឯង ប្រាកដមែន ៕ ដោយ៖បញ្ញាស័ក្តិ