Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​ៗ! ប្តី​ប្រពន្ធ​វ័យ​ចំណា​ស់ ប្តឹ.ង​អ្នកជិតខាង​ឡើង​តុលាការ ដោយសារតែ​មា​ន់គក១ក្បាល​រំខាន ១ថ្ងៃៗ «រងាវ» រហូតដល់​ទៅ…

spot_img

ប្តីប្រពន្ធវ័យចំណាស់មួយគូ នៅក្នុងប្រទេសអាល្លឺម៉ង់ បាននាំអ្នកជិតខាងផ្ទះរបស់ពួកគេទៅតុលាការ ជុំវិញរឿងចោទប្រកាន់ថាសត្វមាន់ «រងាវ» ខ្លាំង ប្រហែល ២០០ ដងក្នុងមួយថ្ងៃ ដែលរំខានធ្វើឱ្យពួកគេមិនអាចសម្រាកបាន។

លោក Friedrich-Wilhelm អាយុ ៧៦ ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះ Jutta មកពីទីក្រុង Bad Salzuflen នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ បានអះអាងថា ពួកគេពិតរងការរំខានយ៉ាងខ្លាំងដោយសារតែមាន់គករបស់អ្នកជិតខាងឈ្មោះ Magda ។ មាន់គកនេះ​ត្រូវបានចោទប្រកាន់ថា ​បានរងាវមិនឈប់ឈរជា​រៀងរាល់ថ្ងៃ ដោយចាប់ផ្តើមពីម៉ោងប្រហែល ៨ ព្រឹក ​រហូតដល់ថ្ងៃ​លិច​នៅ​ពេលដែលម្ចាស់ដាក់ទ្រុងជាមួយមាន់ផ្សេងទៀត។ ដោយសារតែអ្នកជិតខាងមិនមានដំណោះស្រាយចំពោះបញ្ហានេះជាច្រើនឆ្នាំបាន នៅពេលនេះ លោក Friedrich និង Jutta បាននាំពួកគេទៅតុលាការដើម្បីដោះស្រាយគ្នា។

លោក Friedrich-Wilhelm បានប្រាប់អ្នកយកព័ត៌មានថា «អ្នកជិតខាងមិនបោះបង់ចោលសត្វមាន់របស់គាត់ទេ ហេតុនេះ តើយើងត្រូវបន្តរស់នៅជាមួយវា ឬយើងត្រូវឈ្នះនៅក្នុងតុលាការ?។ យើងមិនអាចប្រើ​សួនច្បារ ហើយក៏មិនអាចបើកបង្អួចបានទេ ដោយសារតែ​មិនអាចទ្រាំនឹងសំឡេងតម្លង់នេះ»។

Jutta ភរិយា​របស់គាត់​បានបន្ថែមថា៖ «វា​ពិបាកក្នុងការនិយាយ អំពីការធ្វើ​ទារុណកម្ម ហេតុនេះ យើងមានតែប្រើច្បាប់ជាជម្រើសតែមួយគត់ ដើម្បីដំណោះស្រាយ»។

លោក Michael D. ដែលជាម្ចាស់ Magda បានប្រាប់អ្នកយកព័ត៌មានថា មាន់ជល់ដើរតួនាទីយ៉ាងសំខាន់ ក្នុងចំណោមហ្វូងមាន់របស់គាត់ ខណៈដែលគាត់រក្សាសណ្តាប់ធ្នាប់ក្នុងចំណោមសត្វស្លាបផ្សេងទៀត។

ម្ចាស់មាន់រូបនេះ បានបន្តថា “មេ​មាន់​ត្រូវការមាន់គគនេះ បើ​មិនដូច្នេះ​ទេ ​ពួកវា​នឹងបោចគ្នា”។

ចៅក្រមតុលាការស្រុក Lemgo គ្រោងនឹងបើកសវនាការរឿងក្តីរបស់ Friedrich និង Jutta ក្នុងពេលឆាប់ៗនេះ ហើយនឹងសម្រេចលើជោគវាសនារបស់ Magda នាពេលពេលខាងមុខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×