Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើរាងកាយរបស់យើង ត្រូវការទឹកប៉ុន្មាន?

នៅក្នុងរាងកាយរបស់មនុស្សយើង មានទឹកជាចំណែកប្រកប ច្រើនដល់ទៅ ៧០% ឯណោះ ដូច្នេះបើរាងកាយខ្វះទឹក នឹងអាចសាងបញ្ហាដល់ប្រព័ន្ធការងារក្នុងរាងកាយបាន ហេតុនេះហើយទើបការញ៉ាំទឹកស្អាតក្នុង ១ថ្ងៃ ឱ្យបានមិនតិចជាង 6កែវ ក្លាយជារឿងសំខាន់មួយ ដែលមនុស្សគ្រប់គ្នាប្រហែលជាដឹងច្បាស់ស្រាប់ហើយ តែបែរជាព្រងើយកន្តើយ ក្នុងការផ្តល់ភាពសំខាន់ចំពោះរឿងនេះទៅវិញ។ ថ្ងៃនេះ យើងនឹងបបួលអ្នកទាំងអស់គ្នា មកញ៉ាំទឹក តែមុននឹងងាកទៅចាប់យកកែវទឹកមកញ៉ាំ យើងចង់នាំអ្នកទាំងអស់គ្នាមកមើលសិនថា តើហេតុអីបានជាយើងត្រូវតែញ៉ាំទឹក និងតើយើងត្រូវញ៉ាំទឹកប៉ុន្មានទើបគ្រប់គ្រាន់ចំពោះរាងកាយរបស់យើង?

វិធីដែលនឹងធ្វើឱ្យដឹងថា តើយើងត្រូវញ៉ាំទឹកប៉ុន្មាន ទើបសមល្មមនឹងតម្រូវការរបស់រាងកាយនោះគឺ ចូរយកទម្ងន់ខ្លួនរបស់យើងមកចែកនឹង២ ហើយយកទៅចែកនឹង៨ យើងនឹងឃើញចំនួនបរិមាណទឹក ៨កែវ សម្រាប់បរិភោគក្នុង ១ថ្ងៃ។
ឧទាហរណ៍៖ បើលោកអ្នកមានទម្ងន់ខ្លួន ៥០គីឡូក្រាម បើចែកនឹង២ យើងនឹងទទួលបានផលចែក ២៥ រួចហើយយកទៅចែកនឹង៨ នឹងបានផលចែក ៣,១២៥ មានន័យថា លោកអ្នកត្រូវតែញ៉ាំទឹកក្នុង ១ថ្ងៃមិនតិចជាង ៣,១២៥លិត្រនោះទេ ដោយបែងជា ៨កែវ ហើយញ៉ាំជារឿយៗពេញ ១ថ្ងៃ។ តែប៉ុណ្ណឹងរាងកាយ ក៏នឹងទទួលបានទឹកយ៉ាងពេញទំហឹងហើយ។

ឥឡូវនេះយើងនាំគ្នាមកមើលថា ក្នុងរាងកាយរបស់យើងនេះ តើអវយវៈខាងក្នុងណាខ្លះ ដែលមានទឹកជាចំណែកប្រកបច្រើន
ឬតិចប៉ុនណា? ធានាថា នៅពេលអ្នកទាំងអស់គ្នាបានដឹងហើយ ច្បាស់ជាត្រូវប្រញាប់ក្រោកឡើងទៅញ៉ាំទឹកជាមិនខាន។
-ខួរក្បាល មានទឹក ៧៥%
-ឈាម មានទឹក ៨៥%
-សួត មានទឹក ៩០%
-ស្បែក មានទឹក ៨០%
-ឆ្អឹង មានទឹក ២៤%
-សាចដុំ មានទឹក ៧៥%
បានដឹងដូច្នេះហើយ សូមកុំបង្អង់យូរ ដើម្បីសុខភាពរាងកាយ និងសាច់ឈាមស្រស់ថ្លា ត្រូវប្រញាប់ក្រោកទៅញ៉ាំទឹកឱ្យបាន
គ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ៕

×