Monday, May 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខេត្តកណ្តាលចាប់ខ្លួនជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ និងទារប្រាក់ពីឪពុកម្តាយ១ម៉ឺនដុល្លារ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់

កណ្តាល៖ គ្រួសារមួយដែលកូនស្រីអាយុទើប៥ឆ្នាំ ត្រូវបានឃាតកសម្លាប់ ដោយសារជំរិតទារប្រាក់ចំនួន ១ម៉ឺនដុល្លារមិន​បានពីឪពុកម្តាយរប​ស់នាង។ ជនដៃដល់រូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល តាមចាប់ខ្លួនភ្លាមៗ។

ហេតុការណ៍ដ៏ឃោរឃៅនេះ បានកើតឡើងនៅមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

សាររប​ស់ជនដៃដល់ដែលបានផ្ញើជូនឪពុកម្តាយកុមារីរងគ្រោះ បានបង្ខំឲ្យពួកគេផ្ញើលុយចំនួន ១ម៉ឺនដុល្លារតាមវីងជូន ដោយទុកពេលត្រឹម១ម៉ោង បើលើសម៉ោងកំណត់សូមរង់ចាំសពកូនស្រីចុះ ជាមួយសារព្រមានថា កុំប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាង។

ក្រោយជួបហេតុការណ៍ដ៏រន្ធត់បែបនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងទៅនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការ និងឈានដល់ការចាប់ខ្លូនជនដៃដល់ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ។

ជនដៃដល់រូបនេះមានឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលកំពុងសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×